ចំណេះដឹងទីផ្សារអនឡាញ

ផលិតផលនិងសេវាកម្ម ៥ ប្រភេទនេះ ពិបាកប៊ូសលើហ្វេសប៊ុកនិងតីកតុក

Less than a minute to read

ហ្វេសប៊ុកនិងតីកតុក មានគោលការណ៍ស្រដៀងគ្នា គឺ Restrict អត់ឲ្យប៊ូសលើផលិតមួយចំនួនទេ ហើយនេះជាផលិតនិងសេវាកម្ម ៣ ប្រភេទដែលពិបាកប៊ូស ឬប៊ូសអត់បានតែម្តងលើ Facebook & Tiktok ។

1.ហិរញ្ញវត្ថុនិងកម្ចី

ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុមួយចំនួនធំគេអត់ឲ្យប៊ូសលើ Facebook និង TikTok ទេ ជាពិសេសសេវាកម្មកម្ចី រូមទាំងអ្នកលក់ឡានម៉ូតូ ទូរស័ព្ទកុំព្យូទ័រ ដែលប្រូម៉ូតលើសេវាកម្មបង់រំលស់ក៏អត់បានដែរ អាចនឹងប៊ូសទៅអត់សូវមានអ្នកមើល អាចនឹង Reject ad ឬ Restric account ជាដើម ។

ចុះហេតុអ្វីបានជាធនាគារគេប៊ូសបាន? ដោយសារគេបាន Verify ឯកសារផ្លូវការទាំងអស់ជាមួយនឹង Meta Business Manager account អញ្ចឹងអាចប៊ូសបាន ។

ចុះសម្រាប់អ្នកប៊ូសទូទៅ អត់មានឯកសារ Verify ត្រូវធ្វើម៉េច?

ការពិតយើងអាចទិញ BM Verify ពីគេបាន ដោយប្រើឯកសារ (ក្លែងក្លាយ) ដើម្បី Verify វាអត់ផ្លូវការទេ តែយើងអាចប្រើបាន អាចយកមកប៊ូសផលិតផលឬសេវាកម្មដែល Facebook Restrict បាន គ្រាន់តែវាអត់សូវសុវត្ថិភាព វាអាចខូច BM នៅថ្ងៃខាងមុខ អាចនឹងអ្នកលក់​ខិលខូចមួយចំនួនតូច លួចយក BM ទៅវិញ ។

នៅលើ Tiktok យើងអាច ប្រើ ឯកសារ Verify business account បានដូចគ្នា ឬមួយអាចប្រើអាខោនតីកតុកផ្សេងយកមកប៊ូសបាន ព្រោះវាចាប់ដោយអាខោនទេ ។

2.ថ្នាំសង្កូវ និងអាហារបំប៉ន់

ថ្នាំសង្កូវ រាប់បញ្ចូលទាំងថ្នាំពេទ្យ ថ្នាំខ្មែរ ថ្នាំចិនអីហ្នឹង គឺខុសគោលការណ៍ប៊ូសអត់បានទេ តែលើកលែងផលិតផលព្យាបាលមួយចំនួន ដូចជា Skin care ឬ Cosmetic ជាដើម អាចប៊ូសបានធម្មតា ។

ចំពោះអាហារបំប៉ន់ ក៏ខុសគោលការណ៍ដែរ តែអាចប៊ូសបានខ្លះ អត់សូវចាប់ដូច ថ្នាំពេទ្យទេ ។ វិធីសាស្ត្រប៊ូសផលិតទាំងអស់នេះ គឺដូចគ្នា ជាមួយនឹងអ្វីដែលខ្ញុំនិយាយពីខាងដើម ។

3. គ្រឿងស្រវឹង គ្រឿងញៀន

ស្រា ភេស្ជជៈមានជាតិអាលកុល បារី គឺអត់អាចប៊ូសបានទេ ខុសគោលការណ៍ សូម្បីតែយើងប៊ូសប្រូម៉ូតហាង Restaurant ក៏ដោយ បើជាប់ដបស្រា និយាយពីគ្រឿងស្រវឹង ក៏គេ Restrict ដែរ ។

4. ហ្កេមអនឡាញ

ហ្គេមអនឡាញ ល្បែងស៊ីសង ១០០% ខុសច្បាស់ អាចប្រើ BM Verify Boost បាន តែបើគិតតាមផ្លូវច្បាប់គឺខុសច្បាប់តែម្តង អញ្ចឹងសម្រាប់អ្នកដែលប៊ូសលើហ្កេមអនឡាញ អាចនឹងប្រឈមបញ្ហាច្រើន ។

5. អាវុធជាតិផ្ទុះ

អាវុធជាតិផ្ទុះ រាប់បញ្ចូលទាំង របស់ប្រើក្នុងផ្ទះបាយ ដូចជាកំបិត ឬរបស់មុតស្រួចអីជាដើម សូម្បីតែរបស់ក្មេងលេង ដូចជា កាំភ្លើងជ័រអីហ្នឹង គឺប៊ូសអត់បានទេ សូម្បីតែយក BM Verify Boost ក៏ប៊ូសអត់បានដែរ ដោយសារវាជាផលិតផលដែលហាមឃាត់ដាច់ខាត ។

ចំណាយកាហ្វេប្រេន ១ កែវដូរយកមេរៀនជំនាញ SOCIAL MEDIA MARKETING ៧ វគ្គ

មេរៀនមាននៅលើ PATREON (WEB+APP) របស់ THINK E-MARKETING


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...