ចំណេះដឹងទីផ្សារអនឡាញ

ផ្អាកប៊ូស១ដង្ហើម! ម្ចាស់អាជីវកម្មគួរ Upskill ៣ នេះ ត្រៀមចូលសមរភូមិអនឡាញ ២០២៥

Less than a minute to read

ប៊ូសផុស មិនខុសអីពីការចាកសាំងឲ្យឡានទៅមុខទេ បើអស់សាំងគឺឡានអត់ទៅមុខ តែក្រៅពីជះលុយប៊ូសផុសសុទ្ធ នេះជាយុទ្ធសាស្ត្រដើរលើទីផ្សារអនឡាញ ៣ ជំហាន ដែលម្ចាស់អាជីវកម្មសម័យថ្មី គួរតែ Upgrade បន្ថែមក្នុងឆ្នាំ ២០២៥ (សម្រាប់អ្នកលក់អនឡាញតិចតួច ចង់ប៊ូសលក់ធម្មតាក៏បាន មិនជាបញ្ហា)។

BRANDING – ENGAGING – RETARGETING

គ្រឿងផ្សំទាំង ៣ ដែលជួយឲ្យការធ្វើទីផ្សារអនឡាញកាន់តែមានជាតិ

នេះជាការអនុវត្តន៍ជាក់ស្តែងលើ ៣ ចំណុចនេះ ។

1- Branding

រកស៊ីលើទីផ្សារអនឡាញឆ្នាំ ២០២៥ នេះអត់អាចពឹងតែប៊ូសផុស ១ ថ្ងៃ $1 $2 ដូចឆ្នាំ ២០១៥ ទេ ដោយសារមនុស្សសម័យឥឡូវ មុនទិញមើលសំបកក្រៅសិន ។ ទី១ គេទិញដោយសារគេស្គាល់អ្នកលក់ស្រាប់ ទី២ ទិញដោយសារ ឃើញអ្នកផ្សេងសួរនាំផលិតផលអ្នកច្រើន ។

Top Of Funnel ដែលខ្ញុំណែនាំគឺធ្វើវីដេអូខ្លីៗ ផុសលើផ្លេតហ្វមធំៗ ២ ៖ Facebook & TikTok ។

នៅមានផ្លេតហ្វមធំៗ ២ ទៀត គឺ IG Reel & YouTube Shorts ជាផ្លេតហ្វមបន្ថែម ប្រសិនបើចង់ផុសវីដេអូខ្លីៗបន្ថែម​កាន់តែល្អ ព្រោះអី Free អត់មានអស់លុយទេ ។

អញ្ចឹងទាក់ទងជាមួយ Content ខ្ញុំចែកចេញជា ៤ ផ្នែកធំដែលម្ចាស់អាជីវកម្មអាចរើស ១ ឬ ២ មកធ្វើវីដេអូបាន គឺ Info, Inform, Educate & Entertain ។ អញ្ចឹង ៤ ផ្នែកនេះ ខ្ញុំកាត់ចេញពី Content Marketing Course របស់ខ្ញុំ ដែលត្រៀមចេញនៅពាក់កណ្តាលខែនេះ បើសិនចាប់អារម្មណ៍អាចសួរថែមបានក្នុង Telegram @temsupport ។

2- Engagement

ចំណុចទី ២ នេះ មិនថា ម្ចាស់អាជីវកម្មតូចធំ ឬអ្នកលក់អនឡាញទូទៅទេ គួរតែដឹង ។

យុទ្ធសាស្ត្រនេះ ខ្ញុំខលពិភាក្សាជាមួយ Marketing Expert ពីក្រុមហ៊ុន Facebook ផ្ទាល់ តាំងពីឆ្នាំ ២០១៨ មកដល់ពេលបច្ចុប្បនេះវានៅដដែល អត់មានដូរទៅណាទេ ខ្ញុំក៏ធ្វើខ្លួនឯង ម្ចាស់អាជីវកម្មដែលសិក្សាជាមួយខ្ញុំ ចាប់ពីឆ្នាំ ២០១៩ មកដល់ឥឡូវ ក៏នៅតែធ្វើបានផលដដែល ។

នៅពេលដែលយើងមាន Content ល្អសម្រាប់ប៊ូសប្រូម៉ូតផលិតផល/សេវាកម្ម ដែលបច្ចុប្បន្ននេះគេពេញនិយមធ្វើវីដេអូខ្លីៗ ៖

  • ជំហានទី ១ គឺ Boost Enagement យក​ Broad Audience សិន
  • ជំហានទី ២ គឺ Boost Message តាមក្រោយ ។

3- Retargeting

Retargeting ជាយុទ្ធសាស្ត្រវៃយកម៉ូយចាស់ ទាំងអ្នកសួរហើយអត់ទិញ និងអ្នកទិញហើយ ដោយត្រូវការ ២ ចំណុចចូលគ្នា គឺ មាតិកា (វីដេអូឬ Poster) សម្រាប់ Retarget និង បច្ចេកទេសប៊ូស Retarget ដោយប្រើ Custom & Lookalike Audience ។

លក្ខខណ្ឌមួយដែលចាំបាច់មុនពេល Retargeting គឺត្រូវការ Audience ធំ បើតាមបទពិសោធន៍ជាក់ស្តែង យើងត្រូវ Engagement យ៉ាងតិចណាស់ 1M Engagement ដើម្បី Retarget យកមនុស្ស ១% ដែលចាប់អារម្មណ៍ចង់ទិញផលិតផលយើងខ្លាំងបំផុត ។

ស្តាប់មើលទៅវាដូចស្មុគស្មាញ តែការពិតបើម្ចាស់អាជីវកម្មយល់មូលដ្ឋានគ្រឹះ វាមិនពិបាកណាស់ណាទេ ។

ហើយដូចដែលសព្វមួយដង Think E-Marketing តែងតែមានមេរៀនថ្មីសម្រាប់ឆ្នាំថ្មី អញ្ចឹង ៣ ជំហាននេះ យើងមាន Special Training នៅក្នុង វគ្គសិក្សា ២+២ ដែលមាន Skill Sets ទាំងអស់ ៤ ជំនាញធំៗ សម្រាប់ម្ចាស់អាជីវកម្ម ។

មេរៀនរបស់យើងមានជាវីដេអូខ្លីៗ ងាយស្រួលរៀន ចំណាយពេលតិច សម្រាប់ម្ចាស់អាជីវកម្មដែលមម៉ាញញឹក ទាំងបច្ចេកទេសប៊ូស និងយុទ្ធសាស្ត្រ Copywriting & Content Marketing ។

  • ចំពោះតម្លៃ សូមប្រាប់ឲ្យហើយហ្មងទៅ វគ្គសិក្សា ២+២ តម្លៃពេញ $99
  • តែសម្រាប់អ្នកចុះឈ្មោះមុន (Pre-Register) អ្នកទាំងអស់គ្នាអត់ចាំបាច់ផេពេញទេ ចំណាយត្រឹមតែ $77 ប៉ុណ្ណោះ 

ថែមលើនេះទៀត អ្នកទទួលបាន Technical Support ២ ខែ + Free Consultant ២ ខែ + Add-on Support (លើបញ្ហាផ្សេងៗក្រៅពីមេរៀន) រយៈពេល ២ ខែ ។

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

???? PRE-REGISTER ឥឡូវនេះ $77 ????ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...