ចំណេះដឹងទីផ្សារអនឡាញ

ប៊ូស Message ច្រើនដែរ តែលក់អត់បាន, នេះជាមូលហេតុ

Less than a minute to read

ប៊ូស Message នៅលើហ្វេសប៊ុកជារឿងពេញនិយម ដើម្បីបង្កើនការលក់តាមអនឡាញ ក៏ប៉ុន្តែមានម្ចាស់អាជីវកម្មខ្លះ គាត់សួរថា ហេតុចាយលុយប៊ូស Message អស់ច្រើនតែ តែពិបាករកអ្នកទិញម្លេះ ភាគច្រើនបានតែអ្នកឆាតចោល ឬសួរតម្លៃចោល?

នេះជាមូលហេតុធំៗ …

ជាដំបូង អ្នកចាយលុយប៊ូស Message ទាំងអស់ត្រូវយល់ពីដំណើរការមុងងារប៊ូស Message សិន ដែលភាសាបច្ចេកទេសគេហៅថា Message Conversion ។

នៅពេលដែលអ្នកប៊ូស Message ហ្វេសប៊ុក នឹងជួយជម្រុញឲ្យមនុស្សចុចឆាតមក Inbox ផេករបស់អ្នក ដោយគ្រាន់តែគេចុចលើរូបភាព ឬវីដេអូ នោះហ្វេសប៊ុកនឹងបង្ហាញជាប៊ូតុងឲ្យគេឆាតតែម្តង ជាពិសេសលោតសារស្វាគមន៍ទៅកាន់ Inbox របស់អ្នកដែលបានចុចលើរូបភាព/វីដេអូនោះដោយស្វ័យប្រវត្តិតែម្តង ។

និយាយមកដល់ចំណុចនេះ យើងចាប់ផ្តើមមើលឃើញពីមូលហេតុបណ្តើរៗហើយ ថាហេតុអ្វីប៊ូស Message ច្រើនដែរ តែលក់អត់បាន ។

មូលហេតុទី ១ ៖ អ្នកខ្លះគេអត់មានចេតនា ចង់ឆាតមកយើងទេ គេគ្រាន់តែចុចលើរូបភាព/វីដេអូដែលយើងបានប៊ូស ហើយហ្វេសប៊ុកក៏លោតសារស្វាគមន៍ទៅគេអូតូ អញ្ចឹងអ្នកខ្លះក៏ចេះតែចុចឆាតចោលអញ្ចឹងទៅ ។

មូលហេតុទី ២ ៖ អាចថាមកពីការកំណត់ Detail Targeting នៅពេលប៊ូស យើងកំណត់មិនទាន់ត្រូវ ដោយសារយើងវៃយក Broad Audience ដែលធ្វើឲ្យខុសអតិថិជនគោលដៅ​ ប៉ះចំតែអ្នកចុចឆាតលេង ។ 

មូលហេតុទី ៣ ៖ អាចថាមកការរៀបចំមាតិកាមិនទាន់ត្រូវ ដោយសារអ្នកមើលពាណិជ្ជកម្មរបស់យើង គេជាអតិថិជនគោលដៅស្រាប់ហើយ តែគេអត់ដឹងថា តើផលិតផល/សេវាកម្មយើង ជួយអ្វីដល់គេខ្លះ ត្រូវចំតម្រូវការគេឬអត់ ព្រោះមើលរូបភាព ឬវីដេអូ អត់ឃើញអ្វីដែលចាក់ចំចំណុចរសើបផង ឃើញតែនិយាយពីអួតផលិតហ្នឹងល្អបែបនេះ ល្អបែបនេះ ។

តែឈប់សិន! ចុះបើ គេមានចេតនាឆាតមកយើងដែរ តែហេតុអ្វីសួរហើយទៅបាត់?

ត្រង់ចំណុចនេះ Admin សុំមិនបកស្រាយពីបច្ចេកទេសបិទការលក់ទេ តែយើងទៅនិយាយពីមូលហេតុដែលពាក់ព័ន្ធនឹងបញ្ហារបស់ផលិតផល និងរបៀបរៀបចំផលិតឲ្យត្រូវចិត្តអ្នកទិញ ។

បើតាមការស្រាវជ្រាវមួយចំនួន បានបញ្ហាថា អតិថិជនដែលសួរតែតម្លៃ ឬឃើញតម្លៃហើយដើរចេញ ភាគច្រើនមាន បញ្ហា ២ ក្នុងចំណោមបញ្ហាលើសពី ១០ ចំណុច ។

  1. ពួកគាត់ប្រៀបធៀប តម្លៃ ជាមួយ គុណតម្លៃ (Price vs Value) ។ អាចដោយសារគេមើលមិនឃើញពីគុណតម្លៃ ឬអាចមកពីយើងមិនបានធ្វើឲ្យគេមើលឃើញពីគុណតម្លៃ ។
  1. ផលិតផលមិនត្រូវតាមតម្រូវការ ដែលគេហៅថា Product Fit ឬ Product-Market Fit ។ បើតាមការសិក្សាជាច្រើនបានបញ្ជាក់ថា ផលិត ឬសេវាកម្ម ដែលអាចបំពេញតម្រូវការជាក់ស្តែង របស់អតិថិជន វាជាផ្នែកធំមួយជួយជម្រុញការធ្វើទីផ្សារ ជាពិសេសជួយជម្រុញការលក់ 2-5 លើសពីផលិតដែលមិនចំតម្រូវការអតិថិជន ។ បើគិតពីលក់តាមអនឡាញបែប E-Commerce វិញ ផលិតផលដែលបំពេញតម្រូវអតិថិជន អាចជួយជម្រុញការលក់ពី ១៥%-២០% ។

អញ្ចឹង សូមកុំយល់ច្រឡំថា ឲ្យតែប៊ូស Message ដឹងតែលក់បាន ការពិតទៅការប៊ូស Message គ្រាន់តែជួយជម្រុញឲ្យគេឆាតប៉ុណ្ណោះ ។​ បច្ចេកទេសប៊ូសឲ្យចំអិតិថជនគឺជារឿងសំខាន់ តែរឿងដែលកាន់តែសំខាន់គឺ​ ការរៀបចំពាណិជ្ជកម្ម ឲ្យស៊ីមេទ្រីជាមួយអតិថិជនគោលដៅរបស់អ្នក ។

ឧទាហរណ៍ដែលស្រួលយល់ជាងគេ គឺមុខងាររបស់លក់ខោអាវ ៖ 

បើសិនអ្នកប៊ូសលក់ខោសាច់ក្រណាត់ កំណត់យក អតិថិជនគោលដៅដែលធ្វើការនៅការិយាល័យ ច្បាស់ណាស់ អាចនឹងមានអ្នកចាប់អារម្មណ៍ច្រើន ។ តែចៃដន្យអី ខោរបស់អ្នកផលិតតាមស្តង់ដារអឺរ៉ុប​ ដែលមានលេខតូច តែទំហំធំជាងខោស្តង់ដារអាស៊ី អញ្ចឹងនៅពេលគេឆាតសួរ ច្បាស់ជាគេសូញស៉ាញរឿងខោមានទំហំធំជាងធម្មតា ។ អញ្ចឹង វាមិនខុសអីពី ដាក់នុយធំ សន្ទួចធំ ស្ទួចត្រីតូច ឬដាក់នុយតូច សន្ទួចតូច ស្ទួចត្រីធំនោះទេ វាជាមូលហេតុដែលរាំងស្ទះដល់ការលក់ ព្រោះរបស់ល្អដែរ តែខុសតម្រូវការជាក់ស្តែង ។

មុនពេលដែលអ្នកជះលុយប៊ូស Message ត្រូវប្រាកដថា ពាណិជ្ជកម្មដែលយើងផ្សាយនោះ បង្ហាញច្បាស់ៗពី Product-Market Fit (ផលិតផលនេះ សម្រាប់អ្នកមានតម្រូវការបែបនេះ) មុនពេលដែលកំណត់ Detail Targeting នៅពេលប៊ូសផុសលើហ្វេសប៊ុក ។

ក្នុងករណីដែលផលិត/សេវាកម្មអ្នក ១ មាន Product-Market Fit ច្រើនទម្រង់ អ្នកគួរតែបំបែក ពាណិជ្ជកម្មផ្សេងៗគ្នា ដើម្បីតម្រូវតាមអតិថិជនផ្សេងៗគ្នា ឬមួយក៏ធ្វើពាណិជ្ជកម្មតែមួយក៏បាន តែត្រូវបង្ហាញពី លក្ខខណ្ឌ Product-Market Fit ម្តងមួយ ឲ្យចំតម្រូវការអតិថិជនគោលដៅ ។

លើកឧទាហរណ៍ដដែល ៖ ខោសាច់ក្រណាត់ អាចនឹងមាន Product-Market Fit ច្រើនទម្រង់ ។ អាចត្រូវសម្រាប់អ្នកធ្វើការនៅការិយាល័យ អាចនឹងត្រូវសម្រាប់អ្នកស្លៀកពាក់ទៅកម្មវិធីផ្សេងៗ អាចនឹងត្រូវសម្រាប់មនុស្សវ័យកណ្តាលជាដើម ។

អញ្ចឹងការរៀបចំ ពាណិជ្ជកម្ម មិនមែនគ្រាន់តែធ្វើឲ្យល្អមើលទេ តែត្រូវធ្វើឲ្យគេយល់ថា ផលិតផល/សេវាកម្មយើង ចំតម្រូវការដែលគេចង់បាន ព្រោះអតិថិជនមិនដឹងដឹងថា ខ្លួនឯងចង់បានអ្វីឲ្យប្រាកដទេ ទាល់តែយើងធ្វើឲ្យគេឃើញថា របស់យើង ត្រូវចំអ្វីដែលគេចង់បាន/ត្រូវការ ។


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

ពូ “ចក់” លក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូបាន View តិចៗ តែទាក់ម៉ូយបានរាល់ថ្ងៃ​! តើពូចក់ធ្វើម៉េចខ្លះ?

នេះជាសាច់រឿងរបស់ ពូ “ចក់” អ្នកលក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូផុសម្តងៗ មិនសូវមាន View ច្រើនទេ មិនបាន 10K View ផង...

ចំណេះដឹងទីផ្សារអនឡាញ

៧២ ម៉ោង ធ្វើតេស្ត Boost រកមាតិកាឈ្នះ គេធ្វើម៉េចខ្លះ

ស្តង់ដារក្នុងការធ្វើតេស្ត Facebook Ads (Boost) រកមាតិកាដែលទាក់ទាញអតិថិជនគោលដៅ ជាទូទៅគេប្រើពេល ៤៨-៧២​ ម៉ោង និង មាន ២ របៀប...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ប្រើកាមេរ៉ាថ្លៃ​ មានតែស្មាតហ្វូនក៏អាចធ្វើវីដេអូ Boost លក់បានដែរ​ ឲ្យតែមានចេះ ៣ ក្បាច់នេះ!

ធ្វើវីដេអូសម្រាប់ Boost លក់នាពេលបច្ចុប្បន្ននេះ ត្រូវការវីដេអូគុណភាពល្អ តែមិនត្រូវការថតចេញពីកាមេរ៉ាថ្លៃទេ ត្រឹមតែស្មាតហ្វូនមួយគឺគ្រប់គ្រាន់ក្នុងការផលិតវីដេអូទាញចំណាប់អារម្មណ៍ ។ អ្វីដែលសំខាន់ជាងឧបករណ៍គឺ យុទ្ធសាស្ត្រក្នុងការផលិតមាតិកាទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ។ នេះជា ៣...