ចំណេះដឹងទីផ្សារអនឡាញ

ដំណោះស្រាយ ៣ ដំណាក់កាល! ប៊ូស Message ប៉ះតែអាខោនខ្មោច

Less than a minute to read

អត្ថបទនេះ និយាយពីដំណោះស្រាយ ៣ ដំណាក់កាល សម្រាប់អ្នកប៊ូស Message លើ Facebook ប៉ះតែអាខោនខ្មោច ឆាតចោល ហើយរលាយបាត់ស្រមោល ។

បញ្ហានេះ ខ្ញុំជួបខ្លួនឯងផ្ទាល់ ជាមួយអាជីវកម្មផ្ទាល់ខ្លួន ឃើញថា វាជាការចំណាយខ្ជេះខ្ជាយមែនទែន នៅពេលដែលយើងបន្តប៊ូសចោលបណ្តែតបណ្តោយបែបនេះ ។

មុននឹងនិយាយពីដំណោះស្រាយ ខ្ញុំចង់បញ្ជាក់ចំណុចមួយ សម្រាប់អ្នកប៊ូសផុសលើហ្វេសប៊ុក អ្នកទាំងអស់គ្នាគួរប៊ូសឲ្យបានយ៉ាងតិច ៣ ថ្ងៃសិន បើទោះបីលទ្ធផលល្អឬមិនល្អក៏ដោយ ដោយសារ ៣ ថ្ងៃដំបូងនេះ ជាពេល AI កំពុងសិក្សាពីពាណិជ្ជកម្មរបស់យើង ទម្រាំវាយល់ពីពាណិជ្ជកម្ម រកអតិថិជនគោលដៅឲ្យយើងបាន ។

នេះជាដំណោះស្រាយដែលអ្នកគួរសាកល្បង …

ដំណាក់កាលទី ១ ៖ សាកដូរ Detail Targeting សិន

សម្រាប់អ្នកប៊ូសបែប Broad Audience ដោយប្រើមុខងារ Advantage+ Audience គួរតែបន្ថែម Detail Targeting មួយចំនួន នៅកន្លែង Audience Suggestion ដើម្បីឲ្យ AI ឬក៏ System ដឹងថាអតិថិជនគោលដៅបែបណាដែលយើងចង់បាន ។

ក៏ប៉ុន្តែបើយើងដាក់ Detail Targeting ហើយ តែនៅមានបញ្ហាដដែល អ្នកទាំងអស់គ្នា សាកបិទ Campaign ហ្នឹងចោល ហើយធ្វើថ្មី ជាមួយ Detail Targeting ថ្មី (ប្រើ Keyword ថ្មី) ក៏ប៉ុន្តែស្ថិតនៅក្នុងរង្វង់ប្រភេទមនុស្សគោលដៅដដែល ដែលយើងចង់ឲ្យគេឃើញពាណិជ្ជកម្មយើង ។

ដំណាក់ទី ២ ៖ សាកដូរមាតិកា ជាពិសេសវីដេអូ

កាលពីមុន System របស់ Facebook Ads រុញពាណិជ្ជកម្មដោយផ្អែកទៅលើ​ Detail Targeting ដែលយើងបានកំណត់ តែឥឡូវនេះ ដោយសារតែគេប្រើ AI អញ្ចឹងគេមើលលើមាតាការរបស់យើងដែរ បើតាមបទពិសោធន៍ជាក់ស្តែង យើងគ្រាន់តែដូរវីដេអូថ្មី (វីដេអូថ្មី តែប្រូម៉ូតផលិតផលដដែល) យើងនឹងឃើញលទ្ធផលដូរ ៣៦០ ដឺក្រេ ។

វីដេអូយើងនិយាយបែបណា វានឹងទាញអ្នកទស្សនាបែបនោះ ទៅតាមប្រធានបថ អញ្ចឹងពេលប៊ូស AI វាក៏រុញពាណិជ្ជកម្មតាមប្រភេទមាតិកាយើងដែរ ។ អញ្ចឹងព្យាយាមធ្វើវីដេអូ ២-៣ ទុកតេស្ត ដោយដូរកន្លែងថតផ្សេងៗគ្នា ដូរចំណងជើង ដូរ Intro វីដេអូ ផ្សេងៗគ្នា ​។

ដំណាក់ទី ៣ ៖ ដូរអាខោនប៊ូសតែម្តង

បើធ្វើ ២ ដំណាក់កាលមុននេះហើយនៅតែដដែល អញ្ចឹងអាចសាកដំណាក់ទី ៣ នេះបាន ។

ត្រង់ចំណុចនេះ ជាវិធីសាស្ត្រក្រៅផ្លូវការមួយដែលអ្នកប៊ូសធម្មតាៗ មិនសូវដឹងទេ ។ តាមបទពិសោធន៍ជាក់ស្តែង (មិនមានអំណេះអំណាងច្បាស់លាស់) ខ្ញុំអាចនិយាយបានថា បញ្ហារបស់ Facebook Ads គឺប្រើអាខោនដដែលៗប៊ូសយូរទៅ System វាចាប់ផ្តើមធ្វើការលែងត្រូវ មិនខុសអីពីមនុស្ស ដែលធ្វើការងារដដែលៗយូរទៅ ចាំផ្តើមធុញ លែងសូវចង់ធ្វើ ធ្វើឲ្យតែរួចៗពីដៃ ។

អញ្ចឹងយើងត្រូវការ Refresh ខួរក្បាលរបស់ AI បន្តិច ដោយផ្លាស់ប្តូរអាខោនដើម្បីប៊ូស អញ្ចឹងយើងអាចប្រើអាខោន ២-៣ ដើម្បីផ្លាស់ប្តូរគ្នាប៊ូស វិលជុំ (ពេលមានបញ្ហាអាខោនទី ១ យើងប្តូរទៅប៊ូសអាខោនទី ២ អញ្ចឹងទៅ ពេលក្រោយយើងអាចបកមកប៊ូសលើអាខោនទី ១ វិញ) ។

នេះជាដំណោះស្រាយទី ៣ ដែលខ្ញុំបានសាកល្បងហើយ ឃើញថា ដំណាក់ទី ២ និងទី ៣ មានប្រសិទ្ធភាពជាងដំណាក់កាលទី ១ ។

 Admin នឹងមានវីដេអូបកស្រាយ ជាមួយនឹងការចង្អុលបង្ហាញជាក់ស្តែងលើ Ads Manager ។

3 in 1 “MASTER SOCIAL MEDIA MARKETING”

៣ ជំនាញក្នុង​វគ្គសិក្សាតែមួយ ៖ ផលិតមាតិកា ប៊ូសផុសលើហ្វេសប៊ុក និង តីកតុក


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

ប៊ូសដើរល្អ អត់ខ្ចះខ្ចាយលុយចោល! Meta ប្រាប់ឲ្យប្រើគោលការណ៍ ៣+៣

អ្នកប៊ូសផុសភាគច្រើន ជាពិសេសម្ចាស់អាជីវកម្ម គិតមុនគេគឺរឿង កំណត់អតិថិជនគោលដៅ ធ្វើម៉េចឲ្យចំគោលដៅ តែលទ្ធផលជាក់ស្តែង ស្រាប់តែ Ad អត់ដើរ ស៊ីលុយចោល បានអ្នកឆាតតិចតួច ម៉េចចឹង?...

ចំណេះដឹងទីផ្សារអនឡាញ

ធ្វើវីដេអូប៊ូសផុស កុំចោលគ្រឿងផ្សំ ៥ នេះឲ្យសោះ បើចង់បានម៉ូយចំគោលដៅ

បច្ចុប្បន្ននេះ Facebook Ads ធ្វើការដោយប្រើ AI ឲ្យទស្សន៍ទាយអតិថិជនគោលដៅទៅតាមប្រភេទផលិតផល/សេវាកម្មនីមួយៗ ។ ទាយដោយប្រើទិន្នន័យ មិនទាយដូចគ្រូទាយទេ ម្ចាស់អាជីវកម្មប៊ូសរាល់ថ្ងៃហ្នឹង មានដឹងអត់ថា AI...

ចំណេះដឹងទីផ្សារអនឡាញ

២-៣ ថ្ងៃដំបូង Boost ដើរល្អ! បន្ទាប់មកស្ងាត់ជ្រៀប… ត្រូវធ្វើម៉េច?

នេះជាបញ្ហាដែលម្ចាស់អាជីវកម្មជួបច្រើន!ចំណុចនេះ Admin TEM បានបកស្រាយខ្លះៗដែរ តែដើម្បីឲ្យច្បាស់សូមស្តាប់ការបកស្រាយពី Meta Pro Team ផ្ទាល់ ។ នេះជាសេចក្តីសង្ខេបចេញពីការសន្ទនាតាមទូរស័ព្ទជាមួយ Meta...