ចំណេះដឹងទីផ្សារអនឡាញ

ខំ Boost Video ឡើងបាន View រាប់ម៉ឺននាក់ តែលក់អត់បាន … នេះជាបញ្ហានិងដំណោះស្រាយ

Less than a minute to read

អាជីវកម្មសម័យឥឡូវ​ កំពុងរកវិធីប្រកួតប្រជែងគ្នា មិនត្រឹមតែលើការលក់ទេ តែប្រកួតលើការទាញចំណាប់អារម្មណ៍៍អ្នកប្រើបណ្តាញសង្គមតាមរយៈវីដេអូ ។

  • អាជីវកម្មខ្លះធ្វើវីដេអូកម្សាន្ត
  • អាជីវកម្មខ្លះធ្វើវីដេអូចំណេះដឹង (ដូចអេដមីនជាដើម)
  • ក្រុមហ៊ុនខ្លះ ជួយតារាល្បីៗជួយផ្សាយ
  • ម្ចាស់អាជីវកម្មខ្លះដើរចែកអំណោយ
  • ម្ចាស់អាជីវកម្មខ្លះអត់ដឹងធ្វើអី មានតែចាយលុយ Boost View យកតែម្តង

ទោះស្ថិតក្នុងវិធីសាស្ត្រមួយណាក៏ដោយ គឺមានបំណងតែមួយគត់ “ទាញចំណាប់អារម្មណ៍”

តែបញ្ហាត្រង់ថា វីដេអូមានអ្នកមើលរាប់ម៉ឺននាក់ ខំចាយលុយ Boost រាប់ពាន់ដុល្លារ ចុងក្រោយលក់អត់បាន ហេតុអ្វី?

នេះជាចន្លោះប្រហោងតូចមួយ ដែលអ្នកធ្វើទីផ្សារលើបណ្តាញសង្គមគួរចាក់បំពេញ បើតាមភាសាបច្ចេកទេសគេហៅថា “Lead Magnet”

Lead Magnet ប្រៀបបាននឹងស្ពានមួយដែលចម្លងអ្នកទស្សនាវីដេអូរបស់យើង ពីអ្នកមើលលេងៗ ទៅជាអ្នកទិញ បម្លែងមាតិកាទៅជាថវិកា បម្លែងចំនួនអ្នកទស្សនា (View) ទៅជា ការលក់​។

ការធ្វើមាតិកានៅលើបណ្តាញសង្គមជាទូទៅចែកជា ២ ផ្នែកគឺ មាតិកាប្រូម៉ូត Brand Awareness និងមាតិកាជម្រុញការលក់ ។

អាជីវកម្មដែលចង់ធ្វើទីផ្សារយូរអង្វែង រកស៊ីធំ គេតែងតែសម្រុកធ្វើមាតិកាទាំង ២ ខុសពីអាជីវកម្មដែលលក់អនឡាញតូចៗ ដែលផ្តោតតែលើមាតិកាសម្រាប់លក់ប៉ុណ្ណោះ ។

ឆ្លងកាត់បទពិសោធន៍ខ្ញុំជាអ្នកកាន់ការងារលើអាជីវកម្មទាំងក្រុមហ៊ុនធំ និងអ្នកលក់អនឡាញទូទៅ មានចំណុចមួយដែលអាជីវកម្មគ្រប់កម្រិតគួរតែយកចិត្តទុកដាក់គឺចេះប្រើ Lead Magnet នៅក្នុងមាតិកាទាំង ២ ប្រភេទ ។

យុទ្ធសាស្ត្រ “Lead Magnet” 

  • ចំពោះការផលិតមាតិកាបែប Brand Awareness: យុទ្ធសាស្ត្រនៅក្នុងការប្រើ Lead Magnet គេផ្តោតលើ ការផ្តល់ជូនគុណតម្លៃ ឬរបស់ហ្រ្វី ដើម្បីទាក់ទាញអតិថិជនគោលដៅ ។ ដូចអេដមីនតែងតែធ្វើជាប្រចាំ គឺផ្តល់ចំណេះដឹងទូទៅជុំវិញការធ្វើទីផ្សារអនឡាញទៅកាន់ម្ចាស់អាជីវកម្មនិងអ្នកធ្វើទីផ្សារឌីជីថល អញ្ចឹងប្រសិនបើអេដមីនចង់លក់សេវាកម្មផ្សេងជុំវិញវិស័យមួយនេះ ច្បាស់ជាមិនពិបាកទេ ព្រោះមានអតិថិជនក្នុងដៃចាំតាមដានស្រាប់ ។
  • ចំពោះការផលិតមាតិកាបែប Sale ឬ Promotion: ការប្រើ Lead Magnet ផ្តោតលើការផ្តល់ជូនផលិតផលឬសេវាកម្ម ក្នុងលក្ខខណ្ឌពិសេសណាមួយ ដែលមិនមានក្នុងការលក់ទូទៅ ដើម្បីទាក់ទាញឲ្យមនុស្សចង់សាកប្រើផលិតផលឬសេវាកម្មនោះ ។

នេះជាគំនិងក្នុងការប្រើយុទ្ធសាស្ត្រ Lead Magnet ចំនួន ១០ សម្រាប់អ្នកទាំងអស់គ្នា ក្រែងអត់ដឹងថាគេធ្វើម៉េចខ្លះ ។

  1. ចំណេះដឹងទូទៅឬតិចនិកផ្សេងៗ
  2. មេរៀនឥតគិតថ្លៃ
  3. ផ្តល់ជូនទិន្នន័យ ឬ Infographic (សង្ខេបទិន្នន័យសំខាន់ៗ)
  4. គម្រូ Template ផ្សេងៗ
  5. របស់ប្រើ ឬ Software Free
  6. Guide ឬការណែនាំផ្លូវ (ចែករំលែកបទពិសោធន៍)
  7. បង្កើតគ្រុប ឬសហគមន៍ឌីជីថល (Networking)
  8. ប្រឹក្សាយោបល់ឥតគិតថ្លៃ
  9. របស់ប្រើសាកល្បង ឬ Free Trail (សម្រាប់ផលិតផលនិងសេវាកម្ម)
  10. ផ្តល់ជូនកម្មវិធីពិសេស (មិនសម្តៅលើការលក់បញ្ចុះតម្លៃ ឬថែមរបស់ហ្រ្វីទេ)

Tips: លក្ខខណ្ឌការធ្វើទីផ្សារនៅស្រុកខ្មែរ កន្លែងដែលប្រើ Lead Magnet មានប្រសិទ្ធភាពបំផុតគឺ នៅខាងចុងវីដេអូ​ ព្រោះថា អ្នកដែលតាមដានវីដេអូដល់ចុងបញ្ចប់ សុទ្ធតែជាអតិថិជនគោលដៅគុណភាពខ្ពស់បំផុត ។

កន្លែងផ្សេងទៀតដែលយើងអាចប្រើ Lead Magnet បានមានដូចជា នៅក្នុង Description, Comment , Facebook ឬ Telegram Group, អត្ថបទ, Email ជាដើម ។

នេះជា គម្រូ Lead Magnet ស្រស់ៗ ធ្វើមែនទែន មិនមែនគ្រាន់និយាយតាមទ្រឹស្តី ដែល Think E-Marketing តែងតែធ្វើរាល់ដង គឺបែបនេះ … ????

ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែម លើជំនាញបច្ចេកទេស Boost & Content Marketing អាចចូលរៀនវគ្គសិក្សា 2+2 Phase II Update បាន ។

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

ចុះឈ្មោះឥឡូវនេះ $82 (តម្លៃស្តង់ដារ $99)


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...