ចំណេះដឹងទីផ្សារអនឡាញ

Facebook បើកមុខងារបង់លុយលែងឲ្យឃើញពាណិជ្ជកម្ម! ចុះអ្នក Boost គិតយ៉ាងម៉េច?

Less than a minute to read

ហេតុតែចង់ស៊ីលុយលើក្រោម ស៊ីទាំងអ្នកចាយលុយ Boost ដែលចង់បង្ហាញពាណិជ្ជកម្មឲ្យគេឃើញច្រើន និងអ្នកប្រើទូទៅដែលមិនចង់មើលពាណិជ្ជកម្មនៅលើ News Feed ពេលនេះហ្វេសប៊ុកបានរៀនតាមយូធូបហើយ គឺបើកឲ្យអ្នកប្រើបង់លុយប្រចាំខែ ដើម្បីលុបបំបាត់ពាណិជ្ជកម្មពីអ្នក Boost ។

ការពិតទៅមុខងារនេះ បានដាក់ឲ្យដំណើរការរួចហើយនៅ អឺរ៉ុប និងចក្រភពអង់គ្លេស ក៏ប៉ុន្តែមិនទាន់មកដល់កម្ពុជានៅឡើយទេ គ្រាន់តែជាការគិត គឺអាចមកដល់ពេលក្រោយ ដូចមុខងារ Subscribe ដើម្បី Verify Profile ដែរ​។

“subscription for no ads” នៅអឺរ៉ុបនិងចក្រភពអង់គ្លេស មានតម្លៃ 5.99 អឺរ៉ូ/ខែ (ប្រហែល 6.88 ដុល្លារ) ដែលជួយឲ្យអ្នកប្រើហ្វេសប៊ុក​ លុបបំបាត់ពាណិជ្ជកម្មគ្រប់ទម្រង់ (ដូច YouTube Premium) ។

ឧបមាថា មុខងារនេះនឹងមកដល់ស្រុកខ្មែរឆាប់ៗ តើអ្នករកស៊ីតាមហ្វេសប៊ុកត្រូវគិតយ៉ាងម៉េច បើម្នាក់ៗរស់ពឹង Boost Post ហ្នឹងគ្រប់គ្នា?

=> មុខងារនេះ បើមើលតាមជាក់ស្តែង មិនប្រាកដថាមានអ្នក Subscribe ច្រើនទេ ព្រោះតម្លៃវាខ្ទង់ $6/ខែ តែក៏អាចមានអ្នកបង់លុយខ្លះដែរ​ ជាហេតុនាំឲ្យការផ្សាយពាណិជ្ជកម្មចាប់ផ្តើមតឹងបន្តិចម្តង បន្តិចម្តង។

ដូចច្នោះ មុននឹងក្រោយ អ្នកលក់ អ្នកធ្វើទីផ្សារលើហ្វេសប៊ុក ត្រូវត្រៀមខ្លួនមុន កុំចាំទាល់តែទឹកដល់ច្រមុះបានស្ទុះស្ទារ ។

នៅពេលថ្ងៃអនាគតទៅ មនុស្សកាន់តែលែងចង់មើលពាណិជ្ជកម្ម ខណៈដែលបណ្តាញសង្គមទាំងអស់កាន់តែរឹតបន្តឹងលើការផ្សាយពាណិជ្ជកម្ម ដូចហ្វេសប៊ុករាល់ថ្ងៃនេះអញ្ចឹង ទោះចាយលុយក៏ដោយ ក៏យើងត្រូវប្រកួតគ្នាជាមួយផ្សេង ដើម្បីទាញចំណាប់អារម្មណ៍អតិថិជនគោលដៅរៀងៗខ្លួនដែរ​។

រឿងតែ ២​ គត់ដែល យើងអាចរំពឹងបាននៅថ្ងៃអនាគតគឺ មាតិកា (Content) និង កេរ្ត៍ឈ្នោះ (Branding) ។

ប្រសិនបើការចាយលុយ Boost Post វាកាន់តែតឹងតែង មានតែវិធីមួយគត់គឺ​ផលិតមាតិកា ផុស Organic ដោយមិនបាច់ Boost បន្ទាប់មករកវិធីសាស្ត្រយ៉ាងណាឲ្យមនុស្សតាមដាន ចុច Like, Share, Comment ផុសនោះដោយមិនបាច់ Boost ។

វិធីសាស្ត្រខ្លះដែលអ្នកធ្វើបានមានដូចជា ផលិតមាតិកាកម្សាន្ត, ផលិតមាតិកាផ្តល់គុណតម្លៃ (ចំណេះដឹង), ឬក៏ចែករង្វាន់ដូចចែយៀក ។

Admin និយាយមែន ចែកយៀកមើលឃើញអនាគត ចឹងបានចែកយៀកដឹងវិធីសាស្ត្រប្រមូលម៉ូយដោយមិនពឹងលើលុយ Boost តែមួយមុខ គឺថា ចែកឡាន ចែកម៉ូតូយកហ្មង ដើម្បីបាន Organic Reach ។

អ្វីដែលហ្វេសប៊ុកកំពុងធ្វើរាល់ថ្ងៃនេះ មិនមែនសម្លាប់តែអាជីវកម្មតូចទេ គឺថា អាតូចក៏ដោយ អាធំក៏ដោយ ឲ្យតែរកច្រកចេញពីចាយលុយ Boost សុទ្ធសាធអត់ឃើញទេ ដឹងតែងាប់ឈរហើយ ព្រោះលុយចាយលុយ Boost យូរទៅ កាន់តែចំណាយច្រើនទៅ ខណៈដែលអ្នកប្រើហ្វេសប៊ុក កាន់តែមានជម្រើសច្រើនទៅ គេមិនសូវខ្វល់ជាមួយពាណិជ្ជកម្មដែលអ្នកផ្សាយទេ គឺគេទិញតែពីអ្នកណាដែលគេស្គាល់ គេគាំទ្រ គេទុកចិត្តប៉ុណ្ណោះ ។

នេះជាផ្លូវដើរខ្លះៗ ដែលអ្នកគួរត្រួសត្រាយពីឥឡូវទៅឲ្យហើយ គឺ​ ពឹង Organic Content នៅលើតីកតុក ព្រោះថា តីកតុកនៅតែជាកន្លែងល្អសម្រាប់ផុសមាតិកាចម្រុះ អាចរក View បានធូរជាងហ្វេសប៊ុក ទោះមិនចាយលុយ Boost View ក៏ដោយ ។

បន្ទាប់មកយកតីកតុក ប្រូម៉ូតឲ្យគេស្គាល់ហ្វេសប៊ុកផេកវិញ ឬក៏អាចរុញឲ្យគេចូល Telegram Channel ជាដើម ។

ហ្វេសប៊ុកនៅតែធ្វើទីផ្សារដដែល ចាយលុយ Boost នៅតែជៀសអត់រួចដដែល តែ Admin សូមផ្តាំថា ការចាយលុយ Boost ឥឡូវនេះ មិនមែនធានាថារុញការលក់ស្រួលៗដូចមុនទេ ផ្ទុយមកវិញ Boost វាគ្រាន់តែជួយរុញមាតិកាអ្នកឲ្យដើរលឿន មានអ្នកឃើញច្រើន ដោយមិនបាច់រងចាំយូរ តែគេឃើញច្រើនហើយ គេចាប់អារម្មណ៍ឬអត់វាពាក់ព័ន្ធនឹងរឿងច្រើនទៀតដែលមានដូចជា មាតិកា, យុទ្ធសាស្ត្រធ្វើទីផ្សារ, តិចនិកលក់, Branding, និងទំនុកចិត្តពីអតិថិជនគោលដៅ ។

ឥឡូវនេះអ្វីដែលកំពុងធ្វើបានផល យើងត្រូវបន្តធ្វើ ហើយបន្តបត់ទៅតាមការផ្លាស់ប្តូររបស់ពិភពលោក ដើម្បីបន្តដណ្តើមអាជីវកម្ម ។

ជាចុងក្រោយ Admin ឆ្លៀតឡង់សេវគ្គសិក្សាបន្តិចចុះ ដោយហេតុថាវាពាក់ព័ន្ធនឹងការងារចាំបាច់ទាំងអស់នេះ និងមានប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្ម ។

វគ្គសិក្សា 2+2 “Master Social Media Marketing”

មេរៀនមាន ៥ ជំនាញធំៗ

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...

ចំណេះដឹងទីផ្សារអនឡាញ

មិនមែនគ្រប់អាជីវកម្មសុទ្ធតែត្រូវ Boost Message ទេ! ៣ យុទ្ធសាស្ត្រជ្រើសរើស Ads Objective ឱ្យត្រូវនឹងទំនិញ ដើម្បីរកចំម៉ូយពិត

ទម្លាប់ជះលុយប៊ូស Sale/Message គ្រប់ផលិតផលទាំងអស់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញជាច្រើននៅកម្ពុជា ជួបប្រទះបញ្ហាឆាតខ្មោច សួរតម្លៃរួចស្ងាត់បាត់ និងចំណាយថ្លៃ Cost Per Message ឡើងខ្ពស់កប់ពពក។...