ចំណេះដឹងទីផ្សារអនឡាញ

Boost លក់របស់ថ្លៃ ឆ្លងកាត់ ៣ ដំណាក់កាលនេះសិន! មិនមែនដាក់លុយ Boost ដូចលក់អីវ៉ាន់ឡៃឡុងទេ

Less than a minute to read

Boost លក់របស់ថ្លៃ តម្លៃរាប់រយ រាប់ពាន់ ដល់ខ្ទង់ម៉ឺនដុល្លារ សូមទម្លាក់ចោលផ្នត់គំនិត “Boost ស៊ីថោក” ។

នៅពេលដែលអ្នកឃើញគេ Boost Message ឬ Sale បាន CPR ទាបរហូតដល់ក្រោម $0.10/Message សូមឆែកមើលសិន ថាគេ Boost ផលិតផលអ្វី? ច្បាស់ណាស់គឺ ផលិតផលតម្លៃទាបតាមនោះដែល ដូចជាខោអាចជជុះ, អីវ៉ាន់ចិនចម្រុះថោកៗ ១ ២ ដុល្លារ, ឬលក់ឡៃឡុងលាងឃ្លាំងជាដើម ។

ផ្ទុយមកវិញ ការលក់របស់ថ្លៃ មិនអាចយកគោលការណ៍ Boost លក់ផលិតទូទៅមកប្រើបានទេ តែម្ចាស់អាជីវកម្មត្រូវគិតដំណាក់កាលក្នុងការធ្វើទីផ្សារ​ (Marketing Funnel) មុនគិតលើរឿងចាយលុយ Boost ។

នេះជា ៣ ដំណាក់កាលក្នុងការធ្វើទីផ្សារអនឡាញ ដោយប្រើលុយ Boost ជំនួយដើម្បីឲ្យគេឃើញច្រើន ។ ដំណាក់កាលទី ១ និង ២ សំខាន់ ខណៈដែលចំណុចទី ៣ បើមានថវិកាសម្រាប់ចាយ គឺស្មើនឹងថែម ១ ពិន្ទុទៀតលើសពីការចាយលុយ Boost ទូទៅ ។

1- ដំណាក់កាលទាក់ភ្នែក

លក់របស់ថ្លៃ​ មិនអាចទាក់ទាញគេទិញបានភ្លាមៗទេ តែត្រូវឆ្លងកាត់ដំណាក់កាលដំបូងដែលគេហៅថា Engagement មានន័យថា ធ្វើម៉េចឲ្យមនុស្សឃើញហើយដឹងឭពីផលិតផលយើងសិន ។

Tips: ដើម្បីទាក់ភ្នែកមនុស្សបានច្រើន យើងត្រូវការមាតិកាច្រើនដើម្បី Boost Engagement ឲ្យមានអ្នកឃើញច្រើន និងចុច Like, Share, Comment ។

ក្នុងដំណាក់កាល Engagement នេះ មានវីដេអូច្រើនផ្សេងៗគ្នាយកទៅ Boost កាន់តែល្អ ព្រោះថា យើងចង់ឲ្យមនុស្សឃើញផលិតផលយើងដដែលៗ តែដើម្បីកុំឲ្យគេធុញ លុះត្រាណាតែមានវីដេអូផ្សេងៗគ្នា និយាយប្រធានបទផ្សេងៗគ្នា ។

2- ដំណាក់កាលទាក់ចិត្ត

បន្ទាប់ពីមនុស្សឃើញដដែលៗ ច្បាស់ណាស់ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ យ៉ាងហើចណាស់ក៏មាន ១០០-២០០ ចាប់ចិត្តជាមួយផលិតផលយើងដែរ​ តែជាទូទៅអ្នកប្រើ Facebook ភាគច្រើន មិនងាយចុចឆាតទេ លុះត្រាណាតែយើងធ្វើរឿង ២ នេះ ។ 

=> Boost Message/Sale ឲ្យគេចុចឆាត + Offer ដែលទាក់ទាញ (ការផ្តល់ជូនដែលធ្វើឲ្យមនុស្សចង់ទិញផលិត រាប់បញ្ចូលទាំងប្រូម៉ូសិនផងដែរ) ។

Tips: Boost Sale លក់ផលិតផលថ្លៃ លុះត្រាណាតែមានចំណុចទាក់ទាញដើម្បីឲ្យគេចុចឆាត ។ ឧទាហរណ៍៖ កក់លុយទិញផ្ទះវីឡាថ្ងៃនេះត្រឹមតែ​ ១០០០ ដុល្លារ ទទួលបានទូតាំង ១ ឈុត ហើយមិនបាច់ហត់រត់ការខ្លួនឯង ខាងបុរីមាន Free ថ្លៃសេវារត់ការប្លង់រឹង១ចប់ កាន់តែសោចូលនៅតែម្តង ។

*បែបនេះគេហៅថា Offer ដែលធ្វើឲ្យអតិថិជនគោលដៅចាប់អារម្មណ៍ចង់ឆាតទៅសួរព័ត៌មានលម្អិត ។

3- ដំណាក់កាលទាក់ម៉ូយចាស់

ដំណាក់កាលទី ៣ នេះ ជាជម្រើសសម្រាប់ការធ្វើទីផ្សារអនឡាញ ដែលគេហៅថា Retargeting ដោយប្រើមុខងារ Custom Audience នៅក្នុង Facebook Ads ឬ TikTok Ads ។

*ដំណាក់កាលនេះមិនតម្រូវត្រូវតែធ្វើដាច់ខាតនោះទេ តែសម្រាប់អាជីវកម្មដែលមានថវិកាសម្រាប់ចាយលើការធ្វើទីផ្សារច្រើន អាចសាកល្បង Retarget រកម៉ូយចាស់ៗឲ្យមកចាប់អារម្មណ៍ជាមួយផលិតផលថ្មី ។

មុខងារ Custom Audience នេះអាចប្រើបាន ២ ទម្រង់ ៖

  • Retarget ម៉ូយចាស់ៗ ឲ្យឃើញពាណិជ្ជកម្មថ្មី ដើម្បីទាក់ទាញឲ្យគេទិញម្តងទៀត
  • Retarget ឲ្យអតិថិជនគោលដៅ ដែលធ្លាប់ចាប់អារម្មណ៍ផលិតដែរ តែមិនទាន់សម្រេចចិត្តទិញ បានឃើញម្តងទៀត (ជាទូទៅគេត្រូវធ្វើកម្មវិធីប្រូម៉ូសិនពិសេសណាមួយ ដើម្បីលើកទឹកចិត្តអតិថិជនគោលដៅនោះឲ្យសម្រេចចិត្តទិញភ្លាម) ។

សរុបមកវិញ Boost គ្រាន់តែមានតួនាទីជួយជម្រុញពាណិជ្ជកម្មឲ្យមានគេឃើញច្រើន ហើយរុញពាណិជ្ជកម្មលឿនប៉ុណ្ណោះ តែចំណុចស្លាប់របស់អាជីវកម្មគឺ​ មាតិកាសម្រាប់ធ្វើទីផ្សារ ព្រោះសម័យនេះជាសម័យកាលដែលមនុស្សទិញលក់ចំណាប់អារម្មណ៍​ ។

សម្រាប់ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែមលើជំនាញធំៗរាប់ចាប់ពី Content Marketing, Copywriting, Personal Branding, Facebook Ads, TikTok Ads អាចចូលរៀនបានក្នុងវគ្គសិក្សា 2+2 “Master Social Media Marketing” 2026 ។

វគ្គសិក្សា 2+2 “Master Social Media Marketing”

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...