ចំណេះដឹងទីផ្សារអនឡាញ

អាជីវកម្ម ៣ ប្រភេទអត់គួរជះលុយ Boost Sale/Message ដូចគេទេ! 

Less than a minute to read

អាជីវកម្ម ៣ ប្រភេទនេះ អត់ត្រូវចាយលុយ Boost Sale ឬ Message ដូចគេ Boost លក់អនឡាញទេ បើអត់ចង់ចំណាយលុយចោល ។

ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម ៣ ប្រភេទនេះ ត្រូវដូររបៀបចាយលុយលើ Facebook Ads ភ្លាម ។

1/ ប្រភេទសេវាកម្ម : 

ឧ៖ លាងម៉ាស៊ីននត្រជាក់ សម្អាត អ៊ុតស្កុតឡាន

2/ Professional Business:

ឧ៖ មន្ទីរពេទ្យ គ្លីនិកធ្មេញ Agency គ្រប់ប្រភេទ 

3/ B2B (លក់ឲ្យអាជីវកម្ម) :

ឧ៖ អ្នកបោះដុំ ផ្គត់ផ្គង់វត្ថុធាតុដើម លក់ Software & Hardware សម្រាប់អាជីវកម្ម

ហេតុអ្វីអាជីវកម្ម ៣ ប្រភេទហ្នឹង ចាយលុយ boost message ទៅ អត់សូវដើរ? ព្រោះគាត់ធ្វើខុស Customer Behavior (ទម្លាប់អតិថិជន) ។

★ អតិថិជនដែលត្រូវការសេវាកម្មឬផលិតផលពីអាជីវកម្ម ៣ ប្រភេទនេះ មិនមែនអូស Facebook TikTok ភ្លាម ចង់ទិញភ្លាមទេ​។

  • ត្រូវការស៊ើបមើលប្រវត្តិសិន
  • ចង់ដឹងពីបទពិសោធន៍ ជំនាញរបស់អាជីវកម្មនោះ
  • ចង់ដឹង Feedback ពីអតិថិជនផ្សេងៗ

នៅលើបណ្តាញសង្គមដែលរញ៉េរញ៉ៃ! ដើម្បីឲ្យគេទុកចិត្តយើង ចាប់អារម្មណ៍ ជាមធ្យមគេត្រូវការឃើញយើង ១០ ដង​ ជាពិសេសសម្រាប់ប្រភេទអាជីវកម្ម ៣ ប្រភេទខាងលើ ឃើញកាន់តែច្រើន កាន់តែល្អ ។

នៅលើបណ្តញសង្គមយើងហៅថា Awareness & Engagement (ឃើញ ហើយស្គាល់)​។

ដើម្បីឲ្យមាន Awareness រហូតដល់មាន Engagement គឺយើងត្រូវការមាតិកាធ្វើទីផ្សារ ដែលគេហៅថា Content marketing ។

=> មានមាតិកាហើយ បន្ទាប់មកទៀតត្រូវការ Boost ។

ដើម្បីកុំឲ្យខាតលុយ អាជីវកម្ម ៣ ប្រភេទខាងលើ គួរតែចែកកញ្ចប់លុយ Boost ចេញជា ២ ដោយប្រើគោលការណ៍ 60/40 ឬ 70/30 ។

Boost Engagement 70%
Boost Sale/Message 30%

Boost Engagement ដើម្បីឲ្យគេឃើញយើងច្រើនដង ក្នុងនោះដែរ យើងក៏អាចប្រើមុខងារ Retarget Ads នៅលើ Facebook Ads ដើម្បីឲ្យមនុស្សដដែលឃើញពាណិជ្ជកម្មយើងម្តងទៀត​ ។

Sale Message នៅតែត្រូវការ Boost ដោយសារតែ យើងត្រូវការធ្វើ promotion ។

លុយ 30% សម្រាប់ boost sale message នោះ គឺត្រូវការចែកជា ២ ទៀត ព្រោះថា ពេល Boost យើងត្រូវការប្រើយុទ្ធសាស្ត្រ Mutiple Conversion ។

មានន័យថាយើង Boost ម្តង ២ ឬ ៣ Ads Objective ក្នុងពេលតែមួយតែម្តង ។ Boost Engagement ផង boost Message ផង ដើម្បីឲ្យវាជួយរុញគ្នាទៅវិញទៅមក ។

Boost គឺជារឿងមួយ តែអាជីវកម្ម ៣ ប្រភេទខាងលើត្រូវវិនិយោគរយះពេលយូរលើ Branding ព្រោះជារឿងដែលត្រូវតែធ្វើក្នុងសម័យកាល Attention Economy នេះ អញ្ចឹងហើយបានម្ចាស់អាជីវកម្មត្រួវការ​ Content Marketing ។

ចាយលុយ Boost នោះ វាជារឿងតាមក្រោយ ដើម្បីជួយរុញ Content ឲ្យត្រូវចំគោលដៅ ។

ទាក់ទងនឹងជំនាញទាំងអស់នេះ ម្ចាស់អាជីវកម្មក៏អាចចូលរៀនបានដែលនៅក្នុងវគ្គសិក្សា 2+2 Master Social Media Marketing ។

វគ្គសិក្សា 2+2 “Master Social Media Marketing”

Content Marketing | Copywriting | Personal Branding | AI Boosting

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...

ចំណេះដឹងទីផ្សារអនឡាញ

មិនមែនគ្រប់អាជីវកម្មសុទ្ធតែត្រូវ Boost Message ទេ! ៣ យុទ្ធសាស្ត្រជ្រើសរើស Ads Objective ឱ្យត្រូវនឹងទំនិញ ដើម្បីរកចំម៉ូយពិត

ទម្លាប់ជះលុយប៊ូស Sale/Message គ្រប់ផលិតផលទាំងអស់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញជាច្រើននៅកម្ពុជា ជួបប្រទះបញ្ហាឆាតខ្មោច សួរតម្លៃរួចស្ងាត់បាត់ និងចំណាយថ្លៃ Cost Per Message ឡើងខ្ពស់កប់ពពក។...