ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Less than a minute to read

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta Ads Manager គេហៅថា Custom Audience ។

ករណីមួយចំនួនម្ចាស់អាជីវកម្មឬក្រុមហ៊ុន គាត់ចង់បាន Audience ថ្មីសុទ្ធសាធតែម្តង! អត់ចង់ឲ្យ Audience ដែលធ្លាប់ឃើញវីដេអូយើងពីមុន ឬធ្លាប់ចុច like, share, comment ឬចុចឆាតចូលផេកកាលពីមុន គាត់ឃើញពាណិជ្ជកម្មពីផេកដដែលទេ ព្រោះ Marketing Campaign ថ្មីនេះ គាត់ចង់ចាប់អតិថិជនថ្មីដាច់ដោយឡែក ។
ករណីខ្លះទៀត មនុស្សដដែលៗឃើញ Ads អាជីវកម្មយើងលើហ្វេសប៊ុកញឹកពេក វាទៅជាអត់មានប្រសិទ្ធភាព ព្រោះគាត់ធុញ អូសមកឃើញដដែលៗ​ អញ្ចឹងគាត់អូសពាណិជ្ជកម្មយើងចោល យើងខាតលុយថ្លៃ boost ។


💡ដើម្បីបិទកុំឲ្យមនុស្សដដែលៗឃើញពាណិជ្ជកម្មរបស់យើង ជាធម្មតាគេប្រើមុខងារ Custom Audience ដោយត្រូវឆ្លងកាត់ ២ ដំណាក់កាល ។


ជំហានទី ១ ៖ បង្កើត Custom Audience សិន ដោយ Select យកអ្នកដែលធ្លាប់ Engaged ជាមួយផេករបស់យើង (រាប់ទាំងអ្នកធ្លាប់ Like, Share, comment, chat) យើងក៏អាចបង្កើត Lookalike Audience ថែមមួយជាន់ទៀត ដើម្បីចម្រាញ់យក Audience 1% ដែល AI វាសិក្សាឃើញថា ត្រូវតាមអ្វីដែលយើងចង់បាន ។


ជំហានទី ២ ៖ Exclude Custom & Lookalike Audience ។ ពេល Exclude មានន័យថា យើងបិទកុំឲ្យអ្នកទាំងអស់ហ្នឹងឃើញពាណិជ្ជកម្មយើងទៀត
តែមុខងារនេះ មានគុណវិបត្តិត្រង់ថា បើយើង Boost តិចៗ ផេកមាន Engagement តិច ប្រើមុខងារ Custom Audience ហ្នឹងវាអត់ដើរ ព្រោះចំនួន Reach/Impression មានតិច ទៀតសោធន៍ AI មិនមានទិន្នគ្រប់គ្រាន់ដើម្បីសិក្សាពី Audience ដែលក្នុងផេកយើងស្រាប់ ។


អញ្ចឹងហើយបានជាថ្មីៗនេះ Ad Account មួយចំនួនចាប់ផ្តើម Update មុខងារថ្មីមួយដែលយើងអាចរើសបានថាតើ ចង់ Boost ឲ្យអ្នកចាស់និងអ្នកថ្មីឃើញចូលគ្នា ឬក៏ចង់ Boost យក Audience ថ្មីសុទ្ធសាធតែម្តង ។


មុខងារនេះ សាមញ្ញ ងាយស្រួលប្រើ ចុចតែ 1 click ទេ អាចប្រើជំនួយមុខងារ Custom Audience ដែលស្មុគស្មាញបាន តែរបៀបសិក្សាលើ Audience ស៊ីជម្រៅកម្រិតណា ដូចទៅនឹងមុខងារ Custom Audience អត់ឯ អាចនឹងរបៀបសិក្សាខុសគ្នា មិនដូចទាំងស្រុកទេ គ្រាន់តែថាគោលបំណងគឺដូចគ្នា ។
យ៉ាងណាក៏ដោយ មុខងារដែល Update ថែមក្នុង Ads Manager វាគ្រាន់តែជំនួយមួយផ្នែកប៉ុណ្ណោះ តែ Boost ដើរមិនដើរនៅពេលបច្ចុប្បន្ននេះ វាស៊ីសងលើមាតិកា និងយុទ្ធសាស្ត្រធ្វើទីផ្សាររបស់អាជីវកម្មរាងៗខ្លួនៗ​ ។


Content is KING


ព្រោះថា គ្រូតាពូកែ Boost មកឋានណាក៏ដោយ បើឲ្យមក Boost Content ដែលអត់ទាក់ទាញ Boost ផលិតផលដែលទីផ្សារគេអត់ត្រូវការ ច្បាស់ណាស់លទ្ធផល = 0 ។


អញ្ចឹងហើយបានជា Think E-Marketing សុខចិត្តចំណាយពេលរៀបវគ្គសិក្សា 2+2 ដែលមានដល់ទៅ ៤ ជំនាញ ជំនួយឲ្យមេរៀន Boost តែ ១ មុខ ព្រោះ Boost បច្ចុប្បន្នត្រូវការ Content យកទៅតេស្ត ។
សម្រាប់ម្ចាស់អាជីវកម្មចង់សិក្សាបន្ថែមអាចចូលរៀន ៤ ជំនាញនេះ សម្រាប់ការចុះឈ្មោះឥឡូវតម្លៃ $96 តម្លៃពេញ $129 ចុះឈ្មោះឥឡូវមាន Support ៥ ខែពីលើទៀត ។

វគ្គសិក្សា 2+2 “Master Social Media Marketing”

Content Marketing | Copywriting | Personal Branding | AI Boosting

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...

ចំណេះដឹងទីផ្សារអនឡាញ, អត្ថបទទូទៅ

Facebook បិទ ២០ លានអាខោន! ២ ចំណុចនេះដែលអ្នកធ្វើទីផ្សារអនឡាញរងផលប៉ះពាល់ខ្លាំង

កាលពីខែ មិនា ២០២៦ មុននេះ Facebook ទើបតែបញ្ចេញរបាយការណ៍ខ្នាតធំលើការបិទអាខោនប្រមាណ ២០ លានអាខោនកាលពីចុងឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ ក្រោមហេតុផលទប់ស្កាត់អាខោនក្លែងក្លាយ...