ចំណេះដឹងទីផ្សារអនឡាញ

លក់របស់ថ្លៃ ម៉េចនឹងអាច Boost Sale ឆៅដូចគេកើត! ក្រឡាអុក ៣ នេះជួយទាក់ម៉ូយ High High

Less than a minute to read

ការលក់ទំនិញ ឬសេវាកម្មដែលមានតម្លៃខ្ពស់ (High-Involvement Products) ដូចជា អចលនទ្រព្យ រថយន្ត គ្រឿងអលង្ការ ឬសេវាកម្មលំដាប់ថ្លៃ ប្រណិត បែបអភិជន មិនអាចប្រើប្រាស់វិធីសាស្ត្រប៊ូសផុសលក់ត្រង់ៗ ឆៅៗ (Hard Selling) ដូចទំនិញតម្លៃ $5 ឬ $10 បានឡើយ ព្រោះអតិថិជនត្រូវចំណាយពេលពិចារណាយូរ និងត្រូវការទំនុកចិត្តខ្ពស់បំផុតមុននឹងសម្រេចចិត្តទម្លាក់លុយ។ ថ្ងៃនេះ Admin នឹងមកចែករំលែក ៣ យុទ្ធសាស្ត្រ Content Marketing និងការរៀបចំ Funnel បង្កើតទំនុកចិត្ត ដើម្បីជួយឱ្យម្ចាស់អាជីវកម្មទាក់ទាញអតិថិជនគោលដៅដែលមានសក្តានុពល និងបិទការលក់ទំនិញតម្លៃខ្ពស់បានយ៉ាងមានប្រសិទ្ធភាព!

១/ បង្កើតមាតិកាផ្តល់គុណតម្លៃ (Value-First Content) 

សម្រាប់ទំនិញតម្លៃខ្ពស់ អតិថិជនមិនទិញដោយសារតែអារម្មណ៍ឆេវឆាវមួយពេលនោះទេ។ មុនពេលគេសម្រេចចិត្តឆាតសួរ ឬទិញ គេនឹងចំណាយពេលស្រាវជ្រាវយ៉ាងល្អិតល្អន់ គិតចង់ជ្រុះសក់។ ប្រសិនបើអ្នកផុសតែរូបភាពផលិតផល និងដាក់តម្លៃលក់ត្រង់ៗ នោះគេនឹង Scroll រំលងភ្លាមៗ។

  • យុទ្ធសាស្ត៖ បង្កើតមាតិកាដែលផ្តល់តម្លៃឲ្យគេសិន (Value-First Content) ដូចជា វីដេអូ Review បង្ហាញមុខងារ ធ្វើតេស្តបង្ហាញពីគុណភាពជាក់ស្តែង, វីដេអូប្រៀបធៀប, ការពន្យល់ពីរបៀបប្រើប្រាស់ និងការដោះស្រាយចម្ងល់ធំៗរបស់អតិថិជន (ឧទាហរណ៍៖ ច្បាប់ទម្លាប់អចលនទ្រព្យ, តិចនិកការថែទាំរថយន្ត, ឬការប្រៀបធៀបម៉ូដែល)។

នៅពេលអ្នកផ្តល់ចំណេះដឹង និងដំណោះស្រាយ អតិថិជននឹងចាត់ទុកអ្នកជាអ្នកជំនាញ (Expert) ហើយមានទំនុកចិត្តលើអាជីវកម្មរបស់អ្នក។

២/ រៀបចំក្រឡាអុកអនឡាញ ៣ ជំហាន

កំហុសឆ្គងធំបំបុតរបស់អ្នកលក់ទំនិញ High-Involvement គឺការរំពឹងឱ្យអតិថិជនទិញភ្លាមៗពេលឃើញ Ad លើកដំបូង ។ 

Sorry! វាមិនដែលម៉ែអាណា ឃើញ Ad លក់ឡានតម្លៃ ៣-៤ ម៉ឺនភ្លាម ឆាតទៅកក់លុយភ្លាមទេ 🥹

ដំណើរការនៃការទិញទំនិញថ្លៃៗ ត្រូវឆ្លងកាត់ច្រើនដំណាក់កាល! នេះជាក្រឡាអុក ៣ ជំហានដែល Think E-Marketing ណែនាំឲ្យម្ចាស់អាជីវកម្មដើរតាម (Awareness -> Consideration -> Decision)។

  • យុទ្ធសាស្ត៖
    • ជំហានទី ១ ៖ ស្គាល់ (Awareness)៖ បើចង់បានលឿន អ្នកអាចចាយលុយ Boost វីដេអូអប់រំ ឬ Value Content ដើម្បីប្រមូលមនុស្សដែលចាប់អារម្មណ៍ឲ្យស្គាល់អាជីវកម្មអ្នក ។
    • ជំហានទី ២ ៖ ទុកចិត្ត (Engagement/Consideration)៖ បង្កើតមាតិកាបង្ហាញពី Social Proof, Review ពិតប្រាកដពីម៉ូយចាស់ៗ និងការផ្តល់ជូនពិសេស (Free Online Consultation)។ Tips: ឆ្លើយតបប្រធានបទណាដែលមានអ្នកសួរច្រើននៅលើផេក និងតីកតុក នោះអតិថិជនគោលដៅ នឹងកាន់តែចាប់អារម្មណ៍ជាមួយអាជីវកម្មអ្នក ។
    • ជំហានទី ៣​៖ សម្រេចចិត្ត (Decision)៖ អញ្ជើញអតិថិជនមកជួបផ្ទាល់ ឬឆាតប្រឹក្សាស៊ីជម្រៅ 1-on-1 ដើម្បីបិទការលក់។ ជំហាននេះ សំខាន់ខ្លាំង ពឹងលើជំនាញអ្នកលក់ហើយ មានក្បាច់គុណអីប្រមូលឲ្យអស់មក ។

៣/ បង្កើតមេដែកទាក់ម៉ូយ (Lead Magnet)

ទំនិញតម្លៃរាប់ពាន់ ឬរាប់ម៉ឺនដុល្លារ មិនអាចបិទការលក់តាមរយៈការឆ្លើយ Chat តែមួយមុខនោះទេ។ អ្នកត្រូវការបង្កើតទំនាក់ទំនងស៊ីជម្រៅ ជាមួយអតិថិជនគោលដៅ ដើម្បីទាក់ទងប្រឹក្សា និង Follow-up ដោយផ្ទាល់។

  • តិចនិក៖ បង្កើតមាតិកា ឬ Boost ផុស បែប Lead Magnet ដោយផ្តល់ជូននូវរបស់មានតម្លៃដូចជា E-book/Guidebook, ការណាត់ជួបប្រឹក្សាឥតគិតថ្លៃ, ឬសំបុត្រអញ្ជើញ VIP ចូលរួមទស្សនាគម្រោងផ្ទាល់ ជាការដោះដូរជាមួយលេខទូរស័ព្ទ ឬ Telegram របស់អតិថិជន។ បន្ទាប់មក ប្រើប្រាស់ក្រុមការងារ Sales ឬ អ្នកលក់ខ្លួនឯងផ្ទាល់ ក្នុងការទាក់ទងទៅផ្តល់ព័ត៌មានបន្ថែម និងបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ។

ការលក់ទំនិញ ឬសេវាកម្មតម្លៃខ្ពស់នៅលើអនឡាញក្នុងឆ្នាំ ២០២៦ មិនមែនជាការប្រជែងគ្នាចាក់លុយ Boost លក់ត្រង់ៗនោះទេ ប៉ុន្តែវាជាការប្រកួតប្រជែងលើការបង្កើតទំនុកចិត្ត (Trust) តាមរយៈ Content Marketing និងការរៀបចំ Marketing Funnel ឱ្យបានត្រឹមត្រូវ! កាលណាអ្នករៀបចំ Value Content និងយុទ្ធសាស្ត្រ Lead Magnet បានល្អ នោះអតិថិជនដែលមានលុយ នឹងស្វែងរកអ្នក ហើយការបិទការលក់ទំនិញតម្លៃខ្ពស់នឹងក្លាយជារឿងងាយស្រួល។

ប្រសិនបើម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញ ចង់រៀនសូត្របច្ចេកទេសស៊ីជម្រៅ យុទ្ធសាស្ត្រ Content Marketing សម្រាប់ទំនិញ High-Involvement, ការរៀបចំ Facebook Ads & Lead Funnel, និង TikTok Ads អាចចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សា 2+2 “MASTER SOCIAL MEDIA MARKETING” របស់ Think E-Marketing បាន!

វគ្គសិក្សា 2+2 “Master Social Media Marketing”

Content Marketing | Copywriting | Personal Branding | AI Boosting

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...

ចំណេះដឹងទីផ្សារអនឡាញ

មិនមែនគ្រប់អាជីវកម្មសុទ្ធតែត្រូវ Boost Message ទេ! ៣ យុទ្ធសាស្ត្រជ្រើសរើស Ads Objective ឱ្យត្រូវនឹងទំនិញ ដើម្បីរកចំម៉ូយពិត

ទម្លាប់ជះលុយប៊ូស Sale/Message គ្រប់ផលិតផលទាំងអស់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញជាច្រើននៅកម្ពុជា ជួបប្រទះបញ្ហាឆាតខ្មោច សួរតម្លៃរួចស្ងាត់បាត់ និងចំណាយថ្លៃ Cost Per Message ឡើងខ្ពស់កប់ពពក។...