ចំណេះដឹងទីផ្សារអនឡាញ

ឱ្យ AI សរសេរ Script វីដេអូខ្លីចេញមកភ្លាវដូចប៊ីចេង? ៣ តិចនិកសរសេរ Prompt ឱ្យត្រូវតាម Style ផ្ទាល់ខ្លួន 

Less than a minute to read

កំហុសធំបំផុតរបស់ម្ចាស់អាជីវកម្ម នៅពេលប្រើប្រាស់ AI មកជួយសរសេរ Script វីដេអូខ្លី គឺការបញ្ចូល Prompt បែបសាមញ្ញ គ្មានក្បាលកន្ទុយច្បាស់លាស់ ។

ឧទាហរណ៍ “ជួយសរសេរ Script លក់ផលិតផល ៣០ វិនាទី” ដែលជាហេតុធ្វើលទ្ធផលចេញមកអត់ល្អ រឹងដូចមនុស្សយន្ត ភ្លាវៗដូចបីចេញសុទ្ធ ប្រើភាសាបកប្រែ និងគ្មានភាពទាក់ទាញឱ្យអតិថិជនចង់ស្តាប់ទាល់តែសោះ។ 

តាមពិតទៅ AI ដូចជា ChatGPT ឬ Google Gemini អាចសរសេរ Script បានយ៉ាងរស់រវើក និងត្រូវតាមទម្លាប់និយាយជាក់ស្តែងរបស់អ្នកបាន ប្រសិនបើអ្នកចេះរបៀបបង្វឹក និងកំណត់លក្ខខណ្ឌឱ្យវាបានត្រឹមត្រូវ។ ថ្ងៃនេះ Admin នឹងមកចែករំលែក ៣ តិចនិកបញ្ជា AI Prompt ឱ្យសរសេរ Script វីដេអូខ្លីត្រូវតាម Style ផ្ទាល់ខ្លួន ដើម្បីរុញការលក់លើ Facebook Reels និង TikTok ។

១/ កំណត់ Persona និង Tone of Voice 

មុននឹងឱ្យ AI សរសេរអត្ថបទ អ្នកត្រូវផ្តល់អត្តសញ្ញាណ និងចរិតលក្ខណៈ (Persona) ឱ្យវាដើរតួជាអ្នកជាមុនសិន។ កុំទុកឱ្យ AI គិតដោយសេរី ព្រោះវាធ្លាប់រៀនតែភាសាផ្លូវការប៉ុណ្ណោះ ។

  • តិចនិក៖ កំណត់តួនាទីជាក់លាក់ ដូចជា “អ្នកជាអ្នកលក់អនឡាញដែលមានបទពិសោធន៍ ៥ ឆ្នាំនៅភ្នំពេញ និយាយភាសាសាមញ្ញ ជិតស្និទ្ធ រួសរាយ និងពូកែបញ្ចុះបញ្ចូល”។
  • បញ្ចូលពាក្យស្លោក ឬពាក្យសម្គាល់ខ្លួន៖ ប្រាប់ AI ឱ្យប្រើពាក្យដូចជា “Admin”, “ម៉ូយៗ”, “បងប្អូន”, “អតិថិជនគោលដៅ” និងហាមដាច់ខាតមិនឱ្យប្រើពាក្យរឹងៗបែបផ្លូវការខ្លាំងពេក។

២/ កំណត់រចនាសម្ព័ន្ធ ក្បាល ខ្លួន កន្ទុយ

វីដេអូខ្លីដែលទាក់ទាញ មិនមែននិយាយរៀបរាប់ផលិតផលពីដើមដល់ចប់នោះទេ។ អ្នកត្រូវបញ្ជាឱ្យ AI ចែករចនាសម្ព័ន្ធ Script ជា ៣ ផ្នែកដាច់ដោយឡែកពីគ្នា៖

  • Hook (០ – ៣ វិនាទី)៖ បើកឆាកដោយទាញចំណាប់អារម្មណ៍ភ្លាមៗ (Visual Hook ឬ Question Hook) លើកយកបញ្ហាឈឺចាប់ឬចំណុចរសើបរបស់អតិថិជនគោលដៅ (Pain Point) មកនិយាយ។
  • Body / Solution (៤ – ៣០ វិនាទី)៖ បង្ហាញដំណោះស្រាយតាមរយៈផលិតផល ការធ្វើតេស្តជាក់ស្តែង ឬបទពិសោធន៍ប្រើប្រាស់ផ្ទាល់។
  • Call to Action (CTA) (៥ វិនាទីចុងក្រោយ)៖ ប្រាប់ជំហានបន្ទាប់ឱ្យច្បាស់ៗ ដូចជា “ឆាតមកកាន់ Page ឥឡូវនេះ” ឬ “ចុច Link ក្នុង Bio ដើម្បីទទួលបានប្រូម៉ូសិនពិសេស”។

៣/ ឲ្យគម្រូទៅ AI

នេះជាអាថ៌កំបាំងសំខាន់បំផុតដើម្បីឱ្យ AI ចាប់យក Style និងរបៀបរបបនៃការនិយាយរបស់អ្នកបាន ១០០%។ AI នឹងសរសេរដូចអ្នកបេះបិទ ប្រសិនបើអ្នកផ្តល់គម្រូអត្ថបទដែលអ្នកធ្លាប់និយាយទៅកាន់វា ។

  • តិចនិក៖ ចម្លង Script ឬ Caption វីដេអូចាស់ៗរបស់អ្នកចំនួន ១ ទៅ ២ ដែលធ្លាប់មានអ្នកមើលច្រើន ឬលក់ដាច់ រួចប្រាប់ AI ថា៖
    “នេះជាគម្រូ Script វីដេអូដែលខ្ញុំធ្លាប់និយាយ ហើយទទួលបានផលល្អ៖ [Upload ឬ Paste Script គម្រូចូល]។ សូមវិភាគទម្រង់ និង Style និយាយនេះ រួចសរសេរ Script វីដេអូថ្មីមួយទៀតសម្រាប់ផលិតផល [ឈ្មោះផលិតផលថ្មី] ដោយរក្សារចនាបថ និងរបៀបនិយាយដូចគម្រូនេះ ១០០%។”

សរុបទៅ…

AI មិនមែនមកជំនួសការច្នៃប្រឌិតរបស់អ្នកលក់នោះទេ ប៉ុន្តែវាជាជំនួយការដ៏មានឥទ្ធិពលដែលអាចផលិត Script វីដេអូរាប់សិបក្នុងពេលតែប៉ុន្មាននាទី ប្រសិនបើអ្នកចេះរបៀបបញ្ជា Persona, រៀបចំរចនាសម្ព័ន្ធអត្ថបទ, និងផ្តល់គម្រូជាក់ស្តែង។

ប្រសិនបើអ្នកចង់ទទួលបានបច្ចេកទេសធ្វើទីផ្សារអនឡាញថ្មីៗ គំនិតបង្កើត Content Marketing យុទ្ធសាស្ត្រ Boost Ads និងគម្រូ Prompt AI ជំនួយការលក់ កុំភ្លេច Follow និង Saved ផុសនេះទុក! ចូលទៅកាន់គេហទំព័រផ្លូវការ think-emarketing.com ដើម្បីទទួលបានអត្ថបទចំណេះដឹង និងប្រភពធនធានទីផ្សារឌីជីថលឥតគិតថ្លៃបន្ថែមទៀត!


Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

អស់គំនិតផលិតមាតិកា! ៣ ជំហានប្រើ AI បម្លែងគំនិតមាតិកាអ្នកដទៃឱ្យក្លាយជារបស់ផ្ទាល់ខ្លួន 

ម្ចាស់អាជីវកម្ម (រួមទាំងអ្នកផលិតមាតិកា) តែងតែជួបវិបត្តិ “អស់គំនិតធ្វើមាតិកាថ្មី” រហូតសម្រេចចិត្ត Copy វីដេអូ ឬ មាតិកា ពីគេមកផុសទាំងដុំ ដែលធ្វើឱ្យ Page...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...