Boost លក់របស់ថ្លៃ តម្លៃរាប់រយ រាប់ពាន់ ដល់ខ្ទង់ម៉ឺនដុល្លារ សូមទម្លាក់ចោលផ្នត់គំនិត “Boost ស៊ីថោក” ។
នៅពេលដែលអ្នកឃើញគេ Boost Message ឬ Sale បាន CPR ទាបរហូតដល់ក្រោម $0.10/Message សូមឆែកមើលសិន ថាគេ Boost ផលិតផលអ្វី? ច្បាស់ណាស់គឺ ផលិតផលតម្លៃទាបតាមនោះដែល ដូចជាខោអាចជជុះ, អីវ៉ាន់ចិនចម្រុះថោកៗ ១ ២ ដុល្លារ, ឬលក់ឡៃឡុងលាងឃ្លាំងជាដើម ។
ផ្ទុយមកវិញ ការលក់របស់ថ្លៃ មិនអាចយកគោលការណ៍ Boost លក់ផលិតទូទៅមកប្រើបានទេ តែម្ចាស់អាជីវកម្មត្រូវគិតដំណាក់កាលក្នុងការធ្វើទីផ្សារ (Marketing Funnel) មុនគិតលើរឿងចាយលុយ Boost ។

នេះជា ៣ ដំណាក់កាលក្នុងការធ្វើទីផ្សារអនឡាញ ដោយប្រើលុយ Boost ជំនួយដើម្បីឲ្យគេឃើញច្រើន ។ ដំណាក់កាលទី ១ និង ២ សំខាន់ ខណៈដែលចំណុចទី ៣ បើមានថវិកាសម្រាប់ចាយ គឺស្មើនឹងថែម ១ ពិន្ទុទៀតលើសពីការចាយលុយ Boost ទូទៅ ។
1- ដំណាក់កាលទាក់ភ្នែក
លក់របស់ថ្លៃ មិនអាចទាក់ទាញគេទិញបានភ្លាមៗទេ តែត្រូវឆ្លងកាត់ដំណាក់កាលដំបូងដែលគេហៅថា Engagement មានន័យថា ធ្វើម៉េចឲ្យមនុស្សឃើញហើយដឹងឭពីផលិតផលយើងសិន ។
Tips: ដើម្បីទាក់ភ្នែកមនុស្សបានច្រើន យើងត្រូវការមាតិកាច្រើនដើម្បី Boost Engagement ឲ្យមានអ្នកឃើញច្រើន និងចុច Like, Share, Comment ។
ក្នុងដំណាក់កាល Engagement នេះ មានវីដេអូច្រើនផ្សេងៗគ្នាយកទៅ Boost កាន់តែល្អ ព្រោះថា យើងចង់ឲ្យមនុស្សឃើញផលិតផលយើងដដែលៗ តែដើម្បីកុំឲ្យគេធុញ លុះត្រាណាតែមានវីដេអូផ្សេងៗគ្នា និយាយប្រធានបទផ្សេងៗគ្នា ។
2- ដំណាក់កាលទាក់ចិត្ត
បន្ទាប់ពីមនុស្សឃើញដដែលៗ ច្បាស់ណាស់ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ យ៉ាងហើចណាស់ក៏មាន ១០០-២០០ ចាប់ចិត្តជាមួយផលិតផលយើងដែរ តែជាទូទៅអ្នកប្រើ Facebook ភាគច្រើន មិនងាយចុចឆាតទេ លុះត្រាណាតែយើងធ្វើរឿង ២ នេះ ។
=> Boost Message/Sale ឲ្យគេចុចឆាត + Offer ដែលទាក់ទាញ (ការផ្តល់ជូនដែលធ្វើឲ្យមនុស្សចង់ទិញផលិត រាប់បញ្ចូលទាំងប្រូម៉ូសិនផងដែរ) ។
Tips: Boost Sale លក់ផលិតផលថ្លៃ លុះត្រាណាតែមានចំណុចទាក់ទាញដើម្បីឲ្យគេចុចឆាត ។ ឧទាហរណ៍៖ កក់លុយទិញផ្ទះវីឡាថ្ងៃនេះត្រឹមតែ ១០០០ ដុល្លារ ទទួលបានទូតាំង ១ ឈុត ហើយមិនបាច់ហត់រត់ការខ្លួនឯង ខាងបុរីមាន Free ថ្លៃសេវារត់ការប្លង់រឹង១ចប់ កាន់តែសោចូលនៅតែម្តង ។
*បែបនេះគេហៅថា Offer ដែលធ្វើឲ្យអតិថិជនគោលដៅចាប់អារម្មណ៍ចង់ឆាតទៅសួរព័ត៌មានលម្អិត ។
3- ដំណាក់កាលទាក់ម៉ូយចាស់
ដំណាក់កាលទី ៣ នេះ ជាជម្រើសសម្រាប់ការធ្វើទីផ្សារអនឡាញ ដែលគេហៅថា Retargeting ដោយប្រើមុខងារ Custom Audience នៅក្នុង Facebook Ads ឬ TikTok Ads ។
*ដំណាក់កាលនេះមិនតម្រូវត្រូវតែធ្វើដាច់ខាតនោះទេ តែសម្រាប់អាជីវកម្មដែលមានថវិកាសម្រាប់ចាយលើការធ្វើទីផ្សារច្រើន អាចសាកល្បង Retarget រកម៉ូយចាស់ៗឲ្យមកចាប់អារម្មណ៍ជាមួយផលិតផលថ្មី ។
មុខងារ Custom Audience នេះអាចប្រើបាន ២ ទម្រង់ ៖
- Retarget ម៉ូយចាស់ៗ ឲ្យឃើញពាណិជ្ជកម្មថ្មី ដើម្បីទាក់ទាញឲ្យគេទិញម្តងទៀត
- Retarget ឲ្យអតិថិជនគោលដៅ ដែលធ្លាប់ចាប់អារម្មណ៍ផលិតដែរ តែមិនទាន់សម្រេចចិត្តទិញ បានឃើញម្តងទៀត (ជាទូទៅគេត្រូវធ្វើកម្មវិធីប្រូម៉ូសិនពិសេសណាមួយ ដើម្បីលើកទឹកចិត្តអតិថិជនគោលដៅនោះឲ្យសម្រេចចិត្តទិញភ្លាម) ។
សរុបមកវិញ Boost គ្រាន់តែមានតួនាទីជួយជម្រុញពាណិជ្ជកម្មឲ្យមានគេឃើញច្រើន ហើយរុញពាណិជ្ជកម្មលឿនប៉ុណ្ណោះ តែចំណុចស្លាប់របស់អាជីវកម្មគឺ មាតិកាសម្រាប់ធ្វើទីផ្សារ ព្រោះសម័យនេះជាសម័យកាលដែលមនុស្សទិញលក់ចំណាប់អារម្មណ៍ ។
សម្រាប់ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែមលើជំនាញធំៗរាប់ចាប់ពី Content Marketing, Copywriting, Personal Branding, Facebook Ads, TikTok Ads អាចចូលរៀនបានក្នុងវគ្គសិក្សា 2+2 “Master Social Media Marketing” 2026 ។
វគ្គសិក្សា 2+2 “Master Social Media Marketing”
ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ