ចំណេះដឹងទីផ្សារអនឡាញ

Boost Facebook តឹង! ម៉េចមិន Boost TikTok ខ្លះ? នេះជាតិចនិកសាមញ្ញៗ តែម្ចាស់អាជីវកម្មមើលរំលង

Less than a minute to read

បច្ចុប្បន្ននេះ អ្នកប៊ូសផុសលើហ្វេសប៊ុកមានកាន់តែច្រើនទៅៗ មានន័យថាកម្រិតប្រកួតប្រជែងកាន់តែខ្ពស់ ប្រកួតទាំងថវិកាចាយលើប៊ូស គុណភាពមាតិកា និងតិចនិកលក់លើអនឡាញ ។

តែ… បើសិនហ្វេសប៊ុកតឹង ម៉េចមិនចាយលុយលើតីកតុកខ្លះ ព្រោះពេលតីកតុកបើកឲ្យប៊ូសដំបូងៗ នាំគ្នាបុកទៅប៊ូសតីកតុក ហើយក្រោយមកក៏ស្ងាត់វិញ តែអ្នកប៊ូសទៀងទាត់នៅលើតីកតុក គេនៅតែលក់បានធម្មតា ។

យ៉ាងណាមុននឹងចាយលុយប៊ូសផុសលើតីកតុក ម្ចាស់អាជីវកម្មត្រូវយល់ថា តីកតុកមិនមែនកន្លែងប្រូម៉ូតលក់សុទ្ធសាធដូចហ្វេសប៊ុកទេ ហើយក៏មិនមែនត្រូវគ្រប់ប្រភេទអាជីវកម្មនិងផលិតផលគ្រប់មុខទេ ។

យោងទៅតាមទម្រង់អ្នកប្រើប្រាស់បណ្តាញសង្គមតីកតុក ដែលភាគច្រើនជាយុវវ័យ ទាំងនេះជាប្រភេទផលិតផលនិងអាជីវកម្មដែលអាចនឹងត្រូវជាមួយ TikTok Ads ។

  • សម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួន
  • គ្រឿងសម្អាង
  • របស់ប្រើផ្ទាល់ខ្លួន (កាបូប, ខ្សែក្រវ៉ាត់, វែនតា…)
  • គ្រឿងអេឡិចត្រូនិក
  • របស់ប្រើក្នុងផ្ទះ ផ្ទះបាយ និងរបស់ប្រើប្រចាំថ្ងៃ
  • ចំណីអាហារ និងភេសជ្ជៈ
  • កញ្ចប់ដំណើរកម្សាន្ត (Tour)
  • វគ្គសិក្សាផ្សេងៗ
    (ដូច Admin មានវគ្គសិក្សាអំពីយុទ្ធសាស្ត្រធ្វើទីផ្សារអនឡាញអញ្ចឹង គឺបានម៉ូយពីតីតតុកគួរសម ដោយមិនបាច់ចាយលុយប៊ូសផង)

ក្រៅពីនេះអាចនឹងមានផលិតផលមួយចំនួនទៀតដូចជា ម៉ូតូ រថយន្ត ជាដើម គ្រាន់តែមិនសូវពេញនិយមលើតីកតុកខ្លាំងដូចផលិតខាងលើទេ ។

*តិចនិកប៊ូសលើតីកតុក ៖ មិនពិបាកលើបច្ចេកទេសដូចហ្វេសប៊ុកទេ ប៊ូសយក View – ដាក់លុយ – ដាក់វីដេអូចូល – ដាក់ Call to Action ទៅ Facebook Page ឬ IG… ចប់!

ចប់តែមិនចប់

តែអ្វីដែលអ្នកត្រូវដឹងគឺតិចនិកក្នុងការរៀបចំមាតិកាសម្រាប់ប៊ូស!

១/ បែបធម្មជាតិៗ ៖ តីកតុកជាកន្លែងដែលមនុស្សចូលចិត្តមើលមាតិកាបែបធម្មជាតិៗ ថតធម្មតាៗចេញពីទូរស័ព្ទ មិនបាច់ត្រូវការកាមេរ៉ា Professional អីទេ (តែបើបានវីដេអូគុណភាពខ្ពស់ក៏ល្អ) សំខាន់គឺការនិយាយ និងកាយវិការបែបធម្មជាតិ
២/ Sound On ៖ តីកតុកជាកន្លែងដែលមនុស្សមើលវីដេអូជាមួយសម្លេង អញ្ចឹងពេលធ្វើវីដេអូប៊ូសលើតីកតុក កុំចោលឲ្យសោះសម្លេងនិយាយ ឬ Voice Over, និយាយផ្ទាល់ក្នុងវីដេអូកាន់តែល្អ
៣/ បង្ហាញឲ្យឃើញជាក់ស្តែង ៖ បង្ហាញរបៀបប្រើជាក់ស្តែង មុខងារ ចំណុចពិសេស តិចនិកប្រើឲ្យចំណេញជាដើម
៤/ខ្លីតែទាក់ទាញ ៖ វីដេអូល្អបំផុតលើតីកតុកគឺ ១៥-៣០ វិនាទី ជាពិសេសទាញចំណាប់អារម្មណ៍នៅរយៈពេល ២-៣ វិនាទីដំបូង
៥/ ប្រូម៉ូតដូចអត់ប្រូម៉ូត ៖ ធ្វើឲ្យមាតិការបស់អ្នក មើលទៅដូចលេងតីកតុកធម្មតា មិនមែនមាតិកាផ្សាយពាណិជ្ជកម្មទាំងដុលដូចហ្វេសប៊ុកទេ (រាំ, ច្រៀង តាម Trending ដូចធម្មតា)


៦/ កុំភ្លេចអូសអ្នកមើល ឲ្យស្គាល់បណ្តាញសង្កមផ្សេងទៀតដូច ហ្វេសប៊ុកផេក និង IG ជាដើម

**រឿងកំប៉ុចកំប៉ុក ដែលអ្នកគួរជៀសវាងពេលប៊ូសតីកតុក (បើសិនមិនចង់ខូចអាខោន)

១/ ហាមដាច់ខាតប្រូម៉ូតលេខទូរស័ព្ទ (ក្នុងវីដេអូ, Comment រួមទាំងថតជាប់នៅក្នុងវីដេអូ)
២/ ហាមនិយាយរឿងលុយច្រើនពេក រឿងចំណេញ រឿងវិនិយោគ ហិរញ្ញវត្ថុ បង់រំលស់ជាដើម
៣/ បើអាច កុំដាក់ប៊ូតុង Call To Action ឲ្យគេចុចទៅ Telegram (ព្រោះខុសគោលការណ៍) អ្នកគួរឲ្យគេចុចចូលមើលផេក ឬ IG (មានមូលហេតុសំខាន់ ដែល Admin នឹងបកស្រាយនៅប្រធានបទក្រោយ)

ជារួម ពេលប៊ូសតីកតុក ត្រូវរៀនប្រើតីកតុកធ្វើម៉េចឲ្យមាន View សិន ដើម្បីឲ្យយល់ធម្មជាតិរបស់តីកតុក មិនមែនមានលុយដាក់ប៊ូសទាំងដុលដូចហ្វេសប៊ុកទេទាន។

សម្រាប់ម្ចាស់អាជីវកម្មដែលសិក្សាបន្ថែមទៅបច្ចេកទេសប៊ូសផុស + យុទ្ធសាស្ត្រផលិតមាតិកា អាចចូលរៀនក្នុងវគ្គសិក្សា 2+2 Master Social Media Marketing ព្រោះយើងនឹងមាន Update មេរៀនដំណាក់កាលទី ២ ឆាប់ៗនេះ ។

2+2 Course ឥឡូវនេះ មានមេរៀនស្រាប់ ១០០% + Update មេរៀននៅពេលឆាប់ៗនេះ!

2 + 2 COURSE
“MASTER SOCIAL MEDIA MARKETING”

???? ចុះឈ្មោះឥឡូវនេះ $82 ????ពេលក្រោយតម្លៃឡើងទៅតម្លៃស្តង់ដារ $99

មាន Exclusive Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...