អត្ថបទទូទៅ

Canva VS Adobe Express លើទូរស័ព្ទ៖ ប្រើហ្រ្វីបានដូចគ្នា តែខុសគ្នា!

1 min read

ការធ្វើ Poster ផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមក្នុងពេលបច្ចុប្បន្ន មិនចាំបាច់រង់ចាំដល់មានកុំព្យូទ័រ ឬចេះប្រើកម្មវិធី Photoshop ស្មុគស្មាញនោះទេ! កម្មវិធីកែច្នៃរូបភាពលើទូរស័ព្ទដៃ (Mobile Apps) ដូចជា Canva និង Adobe Express បានក្លាយជា App ដ៏មានឥទ្ធិពលសម្រាប់ម្ចាស់អាជីវកម្មតូចៗ និងអ្នកលក់អនឡាញនៅកម្ពុជា ក្នុងការបង្កើត Poster បានយ៉ាងរហ័សត្រឹមតែ ៥ នាទី។ ថ្ងៃនេះ Admin នឹងមកប្រៀបធៀបចំណុចខ្លាំង និងចំណុចខ្វះខាតរវាង App ទាំងពីរនេះ ដើម្បីជួយឱ្យអ្នកជ្រើសរើស App ណាដែលត្រូវនឹងតម្រូវការការងារ និងអាជីវកម្មរបស់អ្នកបំផុត!

១/ Canva៖ ស្តេចនៃ Template និងភាពងាយស្រួលប្រើប្រាស់

ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលមិនសូវស្ទាត់ជំនាញ Design ឬគ្មានពេលអង្គុយរៀបចំ Layout ពីសូន្យ Canva គឺជាជម្រើសលេខ ១ ដែលមិនអាចរំលងបាន។

  • ចំណុចខ្លាំង៖ មានប្រភព Template, Element, ស្អាតៗរាប់ម៉ឺនជម្រើសដែលត្រូវបានរៀបចំស្រាប់។ អ្នកគ្រាន់តែប្តូររូបភាពផលិតផល បញ្ចូលអក្សរ និងតម្លៃ នោះអ្នកនឹងទទួលបាន Poster ស្អាតភ្លាមៗ ។ Canvan ក៏មានមុខងារ AI កម្រិតស្រាលៗផងដែរ ដូចជា Remove Background អូតូ ។
  • សមស្របសម្រាប់៖ អ្នកលក់អនឡាញទូទៅ, អ្នកធ្វើ Content Marketing លើ Facebook & TikTok, និងម្ចាស់អាជីវកម្មដែលត្រូវការ Poster លឿនៗជារៀងរាល់ថ្ងៃ។
  • ចំណុចខ្វះខាត៖ សម្រាប់ Font Khmer មានតិចតួច ហើយជា Font ធម្មតា មិនសូវមានភាពទាក់ទាញ ដែលជាហេតុធ្វើឲ្យការសរសេរភាសាខ្មែរលើ Poster ត្រង់ចំណុចខ្លះមើលទៅទើសភ្នែក ។

គួរបញ្ជាក់ថា ក្រៅពី Poster ស្អាតៗ Canva ក៏ពេញនិយមសម្រាប់ការងារ Office ដែរ ដូចជាបង្កើត Slide, Invoice ស្អាតៗជាដើម ។

២/ Adobe Express៖ សមត្ថភាពកម្រិត Professional និងមុខងារ AI វៃឆ្លាត

ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់កម្មវិធីត្រកូល Adobe (ដូចជា Photoshop ឬ Illustrator) ឬចង់បាន Poster ដែលមានគុណភាពរូបភាពច្បាស់ និងការបត់បែនខ្ពស់ Adobe Express នឹងធ្វើឱ្យអ្នកស្រកទឹកមាត់ច្រោកៗ ។

  • ចំណុចខ្លាំង៖ រួមបញ្ចូលមុខងារ AI (Adobe Firefly) ដូចជា Generative Fill (AI មួយចំនួនហ្រ្វី មួយចំនួនត្រូវការបង់លុយ), Text Effects, និងការលុប Background បានស្អាតឥតខ្ចោះ និងមិនបាត់បង់គុណភាពរូបភាព។ លើសពីនេះ វាមាន Stock Photos និង Graphics គុណភាពខ្ពស់ចេញពី Adobe Stock ផ្ទាល់។
  • សមស្របសម្រាប់៖ ម្ចាស់ Brand ដែលផ្តោតលើ Detail រូបភាព, អ្នករចនា Graphic សម្រាប់អាជីវកម្ម, និងអ្នកដែលចង់បាន Poster បែបអ្នកអាជីព។

ក្រៅពីការងារ Poster, Adobe Express ក៏មានមុខងារបន្ថែមសម្រាប់ធ្វើវីដេអូខ្លីៗ, Template សម្រាប់ផុស Story ក្នុង Facebook & IG និងមុខងារជាច្រើនទៀត បែប Proffesional ។

៣/ តើម្ចាស់អាជីវកម្មគួរជ្រើសរើសមួយណា?

ដើម្បីកុំឱ្យខាតពេលសាកល្បងទាំងពីរ Admin អាចឲ្យយោបល់ខ្លីៗបែបនេះ៖

  • ជ្រើសរើស Canva៖ បើអ្នកចង់បានភាពងាយស្រួល ស្វែងរក Template ស្អាតៗ និងចង់ធ្វើ Poster ឱ្យបានច្រើនក្នុងពេលខ្លី។
  • ជ្រើសរើស Adobe Express៖ បើអ្នកចង់បានគុណភាពរូបភាពច្បាស់ខ្លាំង ចូលចិត្តប្រើប្រាស់មុខងារ Generative AI ដើម្បីបង្កើត Element រូបភាពថ្មីៗ និងកាត់តរូបភាពផលិតផលដូចអ្នកអាជីព គ្រាន់តែ Template Adobe Express វាមាន Element ច្រើន ដែលទាមទារឲ្យយើងចំណាយពេលកែច្រើនដូចគ្នា ។

មិនថាអ្នកជ្រើសរើស Canva ឬ Adobe Express នោះទេ អ្វីដែលសំខាន់បំផុតគឺការបង្កើត Poster ដែលមានព័ត៌មានច្បាស់លាស់ រូបភាពផលិតផលទាក់ទាញ និងមានសារលក់ (Sale Message) ត្រឹមត្រូវ! ការចេះប្រើប្រាស់ App លើទូរស័ព្ទទាំងនេះ នឹងជួយឱ្យអាជីវកម្មរបស់អ្នកសន្សំសំចៃថវិកាលើការជួល Designer និងផលិតមាតិកាផ្សព្វផ្សាយបានយ៉ាងសកម្មជារៀងរាល់ថ្ងៃ។

ប្រសិនបើអ្នកចង់ទទួលបានបច្ចេកទេសធ្វើទីផ្សារអនឡាញថ្មីៗ គំនិតបង្កើត Content Marketing និងការប្រើប្រាស់ Digital Tools ជួយជម្រុញការលក់ កុំភ្លេច Follow និង Saved ផុសនេះទុក! ចូលទៅកាន់គេហទំព័រផ្លូវការ think-emarketing.com ដើម្បីទទួលបានអត្ថបទចំណេះដឹង និងប្រភពធនធានទីផ្សារឌីជីថលឥតគិតថ្លៃបន្ថែមទៀត!

តើម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញបច្ចុប្បន្នកំពុងប្រើ Canva ឬ Adobe Express សម្រាប់ធ្វើ Poster? ខំមិនចែករំលែក ឬបង្ហាញស្នាដៃ Poster របស់អ្នកខាងក្រោមទាំងអស់គ្នា!


Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ល្បីដូចថៅកែឡេក៏បាន! យុទ្ធសាស្ត្រ Microfame ៣ ជំហាន ជួយទាក់ម៉ូយអនឡាញ

ការយល់ច្រឡំដ៏ធំបំផុតមួយនៅក្នុងការធ្វើទីផ្សារអនឡាញ គឺគិតថាទាល់តែ Page មាន Follower រាប់សែននាក់ ឬវីដេអូផ្ទុះ View រាប់លាន ទើបអាចលក់ដាច់និងរកចំណូលបានច្រើន។ ការពិតជាក់ស្តែងនៅក្នុងឆ្នាំ ២០២៦...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...