ចំណេះដឹងទីផ្សារអនឡាញ

ប៊ូសយូរទៅឃើញតែលេខ តែអត់ឃើញលុយ! កែ ៣ ចំណុចនេះភ្លាម

Less than a minute to read

មនុស្សប៊ូសកាន់តែច្រើន ការចំណាយកាន់កើន ដូចច្នោះហើយការប៊ូសផុសនៅពេលបច្ចុប្បន្ននេះ បើសិនជាម្ចាស់អាជីវកម្មធ្វើឲ្យតែរួចពីដៃ ច្បាស់ណាស់ ប៊ូសយូរទៅឃើញតែលេខ តែអត់ឃើញលុយ (លក់) ។

បើតាមបទពិសោធន៍ Admin Think E-Marketing ធ្លាប់ធ្វើការងារនេះឲ្យអាជីវកម្មផ្សេងៗ រួមជាមួយមុខរបរផ្ទាល់ខ្លួនផងនោះ ឃើញថា បញ្ហាជាក់ស្តែងមាន ៣ ផ្នែកធំៗ ដែលម្ចាស់អាជីវកម្មត្រូវដោះស្រាយបន្ទាប់ ។

1- កុំគិតតិចនិកប៊ូសពេក រហូតភ្លេចរឿង១ នេះ

តិចនិកប៊ូសរួមជាមួយបច្ចេកទេសផ្សេងៗ ជាមធ្យោបាយជម្រុញពីខាងក្រោយ ឬពីខាងក្នុង តែម្ចាស់អាជីវកម្មភាគច្រើនភ្លេចគិតរឿង ១ ដែលសំខាន់គឺ សំបកក្រៅ ។

គេនិយាយថា “Marketing is about Packaging” ដែលមានន័យសាមញ្ញថា “ការធ្វើទីផ្សារគឺជាការរៀបចំបកក្រៅ” ។

“សំបកក្រៅ” នេះបើនិយាយក្នុងន័យថាផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម យើងអាចនិយាយបានថា មាតិកា ដែលមាតិកានោះចែកជា ២ ទៀត គឺ ៖

  • មាតិកាសម្រាប់ផ្សាយពាណិជ្ជកម្ម (Advertisement Content)
  • មាតិកាសម្រាប់ប្រូម៉ូតប្រេនឌីង (Brading Content)

អាជីវកម្មតូចលក់ដូរអនឡាញ ទិញចូលលក់ចេញ ចំណេញយកលុយដាក់ហៅប៉ៅ អាចត្រូវការតែមួយទេគឺ មាតិកាសម្រាប់ផ្សាពាណិជ្ជកម្មដែលទាក់ទាញ តែចំពោះអាជីវកម្មធំចង់ធ្វើទីផ្សារយូរអង្វែរ ជៀសមិនផុតពីមាតិកាទាំង ២ ប្រភេទនេះ ជាពិសេសអាជីវកម្មទាក់ទងនឹងសេវាកម្ម ។

នៅក្នុងគោលការណ៍វាយតម្លៃពាណិជ្ជកម្មរបស់ក្រុមហ៊ុន Meta ផ្ទាល់ គេរុញពាណិជ្ជកម្មឲ្យដើរខ្លាំងដោយពឹងផ្អែកលើ ៣ ចំណុច គឺ Bidding + Action Rate + Ad Quality ។

ចំណុច ១ នៅក្នុង ៣ ពិន្ទុនេះ គឺ Ad Quality ដែលសម្តៅដល់មាតិកា (អាចជារូបភាពឬវីដេអូ) ។ បច្ចុប្បន្ននេះ មាតិកាល្អសម្រាប់ផ្សាយពាណិជ្ជកម្ម គឺវីដេអូខ្លីក្រោម ១ នាទី ដែលមាន ៣ ចំណុចបញ្ចូលគ្នាដើម្បីឲ្យប៊ូសផុសមានប្រសិទ្ធភាព ចំគោលដៅ ។

Video < 60s = Hook + Visual + Offer ។

2- បង្កើតគ្រឿងក្លែមបន្ថែមលើការលក់

អ្នកប៊ូសផុសភាគច្រើន គិតរបៀបអ្នកប៊ូសផុស មិនបានគិតរបៀបអ្នកលក់ទេ អញ្ចឹងហើយបានជាប៊ូសយូរទៅ បានតែលេខ តែអត់ឃើញលុយ ។

អ្នកលក់គេគិតពីរបៀប Offer ដែលអាចនិយាយបានថា ជារបស់ក្លែមបន្ថែមពីលើការលក់ ។ តិចនិក Offer មានច្រើន (សូមចេញអត្ថបទដាច់ដោយឡែកមួយទៀត) ។ 

ឥឡូវនេះសូមលើកឧទាហរណ៍ខ្លីៗ ៖ ប្រសិនបើអ្នកលក់ទូរស័ព្ទ 

  • ទិញ iPhone 14 Pro Max មួយទឹក តម្លៃ $699 (តម្លៃលក់ធម្មតា $779) ។ នេះជាផ្សាយពាណិជ្ជកម្មលក់ ដោយប្រកួតប្រជែងលើតម្លៃ
  • ទិញ iPhone 14 Pro Max ថ្ងៃនេះ ចំណេញ $80+$80 ភ្លាម (ចុះតម្លៃ $80 និងទទួលបានកូប៉ុង $80) ។ នេះហៅថា Offer
  • ទិញ iPhone 14 Pro Max ថ្ងៃនេះ ថែមជូនឆ្នាំងសាក Original តម្លៃ $45 ជាមួយនឹង ការជួសជុលទូរស័ព្ទរយៈពេល  ១ ឆ្នាំដោយឥតគិតថ្លៃសេវា (គិតថ្លៃតែគ្រឿងបន្លាស់) ។ នេះហៅថា Offer

3- ដកលុយខ្លះចាយលើ Engagement

ប៊ូសអីក៏ដោយ ឲ្យតែអត់ Engagement គឺតឹងបន្តិចហើយ មិនខុសអីពី ហាងគុយតាមផ្លូវទៅខេត្តទេ ហាងណាមនុស្សច្រើន មនុស្សចូលកាន់តែច្រើនតាមគ្នា ។

ផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមគឺដូចគ្នា គ្រាន់តែ Admin ចង់ចែក Engagment នេះជា ៣ ផ្នែក ដើម្បីងាយស្រួលយល់​៖

  • សម្រាប់អាជីវកម្មលក់អនឡាញតូចៗ គ្រាន់តែធ្វើសាមញ្ញប៉ុណ្ណឹង ដោយគ្រាន់តែប៊ូស Engagment មុនពេលប៊ូស Message ដើម្បីបាន Like, Share, Cmt ច្រើន
  • សម្រាប់អ្នកលក់អនឡាញធំ គួរតែបង្កើត Engagment បែបធម្មជាតិ (Organic) បន្ថែមពីលើការប៊ូស ដូចជា Giveaway, Challenge យករង្វាន់, ឬធ្វើសាមញ្ញ ដោយគ្រាន់តែឲ្យគេ Cmt ដើម្បីឈ្នះរង្វាន់​។
  • សម្រាប់ម្ចាស់អាជីវកម្មសម័យថ្មី ៖ គួរតែបន្ថែម Engagement មួយបែបទៀត តាមរយៈ ការបង្កើតមាតិកាកសាងប្រេនឌីង ដែលខ្ញុំលើកទឹកចិត្តឲ្យធ្វើវីដេអូខ្លីៗឲ្យបានច្រើន ជាវីដអូកម្សាន្ត ឬវីដេអូចំណេះដឹង ដូចដែលខ្ញុំកំពុងធ្វើ ។

អ្នកមិនចាំបាច់ធ្វើវីដេអូក្បាច់ក្បូរដូចខ្ញុំទេ មិនបាច់មានវេបសាយសរសេរអត្ថបទដូចខ្ញុំទេ គ្រាន់តែផុស Status លើហ្វេសប៊ុក ជាការស្រេច គ្រាន់តែថតវីដេអូតាមទូរស័ព្ទ ផុសចូល Facebook TikTok និង IG ជាកាស្រេច សំខាន់ប្រធានបទ ល្អ ទាក់ទាញ ឬប្រធានមិនទាក់ទាញ Like, Share ច្រើនក៏បានដែរ តែជាប្រធានបទដែលមានតម្លៃ ។

អញ្ចឹង ៣ ចំណុចនេះ និយាយស្រួល តែធ្វើពិបាក ត្រូវការកែទាំងបច្ចេកទេស និងយុទ្ធសាស្ត្រធ្វើទីផ្សារ ព្រមទាំងការលក់រួមគ្នា យ៉ាងហើយណាស់ក៏ចាយពេល ៣ ខែដែរដើម្បីទម្លាប់ជាមួយការងារទាំងអស់នេះ ។

ក្នុងនោះដែរ អ្នកមើលវីដេអូឬអានអត្ថបទខ្ញុំបែបនេះ តែងតែចាប់អារម្មណ៍សួរនាំ Admin រឿងវគ្គសិក្សា ។ ដោយសារតែវគ្គចាស់ 2024 បានបិទចុះឈ្មោះយូរដែរហើយ តែយ៉ាងណាឥឡូវនេះយើងមានវគ្គសិក្សាថ្មី 2025 Editing ផ្តោតលើ បច្ចេកទេសនិងយុទ្ធសាស្ត្រប៊ូសលើហ្វេសប៊ុកនិងតីកតុក បានចេញជាផ្លូវការ មានមេរៀនមួយចប់ រៀបចំរួចរាល់ ។

តម្លៃស្តង់ដាររបស់យើងគឺ $79 ក៏ប៉ុន្តែប្រសិនបើអ្នកបានអានអត្ថបទមួយនេះ Admin មានតម្លៃពិសេសជូន ត្រឹមតែ $59 ប៉ុណ្ណោះ (លើហ្វេសប៊ុកនិងតីកតុក ដាក់តម្លៃលើនេះ)។

ម្ចាស់អាជីវកម្មចូលរៀនវគ្គនេះ មិនមែនគ្រាន់តែទិញវីដេអូមេរៀនទេ កុំច្រឡំ នេះជាវគ្គសិក្សាអនឡាញ ដែលមានវីដេអូណែនាំខ្លីៗ មួយជំហានទៅមួយជំហាន ដោយមានជំនួយ (Support) ផ្ទាល់ពី Admin ក្នុងករណីមានចម្ងល់ ឬបញ្ហាផ្សេងៗ យើងមាន Support ៣ ខែពេញតែម្តង ។

ទាក់ទងចុះឈ្មោះតាម Telegram: @temsupport (t.me/temsupport)

2 IN 1 MASTER COURSE “FACEBOOK & TIKTOK ADS”

តម្លៃពេញ $79 ???? សម្រាប់អ្នកអានអត្ថបទនេះតម្លៃត្រឹមតែ $59


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...