ចំណេះដឹងទីផ្សារអនឡាញ

ធ្វើម៉េចឲ្យ Facebook រុញវីដេអូអ្នក ដោយមិនបាច់ចាយលុយ Boost សូម្បី១រៀល?

Less than a minute to read

បញ្ហាធំសម្រាប់អ្នកផុសវីដេអូលើហ្វេសប៊ុកគឺ ផុសអត់អ្នកមើលមធ្យម សំខាន់ជះលុយប៊ូសហើយអត់ចង់ឡើងទៀត ។
អាចថា ដោយសារអ្នកអត់ដឹងថា តើរាល់ថ្ងៃនេះហ្វេសប៊ុកផ្លាស់ប្តូរអ្វីខ្លះ? តើ Algorithm គណនាយ៉ាងម៉េចដើម្បីរុញវីដេអូឲ្យអ្នកផ្សេងបានឃើញ?

អត្ថបទនេះយើងនិយាយគ្នាពីកំណែទម្រង់ចុងក្រោយរបស់ Facebook Algorithm ។
របៀបរុញវីដេអូរបស់ហ្វេសប៊ុក ដែលយើងហៅថា Algorithm ជារួមគឺមាន ៥ ចំណុចពាក់ព័ន្ធគ្នា ។

១/ Content Format

យោងតាមព័ត៌មានចុងក្រោយពីក្រុមហ៊ុនមេតា គឺគេនឹងកែទម្រង់វីដេអូ ទៅជាបែបវីដេអូ Reels ទាំងអស់ នៅពេលឆាប់ៗនេះ ។ កាលពីមុនគេនៅបែងចែកវីដេអូទូទៅនៅលើ News Feed និងវីដេអូបញ្ឈរនៅក្នុង Facebook Reels ។ តែឆាប់ៗនេះគ្រប់វីដេអូទាំងនឹងរុញចូលកន្លែងតែមួយគឺ Reels ដែលមានន័យថា ដាច់ខាតអ្នកត្រូវតែធ្វើវីដេអូបញ្ឈរ ជាពិសេសជាវីដេអូខ្លីៗ ។

២/ Relevance

Algorithm ចូលរួម ៥០% តែ ៥០% ទៀតវាស្ថិតនៅលើ ចំណាប់អារម្មណ៍ ។​​ ឧទាហរណ៍ថា ៖ បច្ចុប្បន្ននេះ គេកំពុងល្បីរឿងដំរីឡាក់គី អញ្ចឹងបើវីដេអូអ្នកនិយាយពីឡាក់គី មានន័យថា អ្នកជោគជ័យ ៥០% រួចហើយ ។

Algorithm រកវីដេអូឲ្យមនុស្សមើល មិនមែនរកមនុស្សមកឲ្យមើលវីដេអូអ្នកទេ!

Meta Algorithm

អ្វីដែលអ្នកគួរធ្វើគឺគិតពីប្រធានបទណាដែលមនុស្សចង់ដឹង ចង់មើល ។

៣/ Engagement

ចំណុចនេះ សាមញ្ញស្រួលយល់មែនទែន ឲ្យតែផុសណា មាន like, share, ជាពិសេស cmt ច្រើន អញ្ចឹង ច្បាស់ណាស់វារុញវីដេអូហ្នឹងឲ្យមនុស្សមើលកាន់តែច្រើន ។

ធ្វើម៉េចដើម្បីបាន Engagement? មានតិចនិកច្រើន ដូចជា ៖ ផ្តល់ដំណោះស្រាយ, និយាយពីបញ្ហា, និយាយឲ្យគេឆ្ងល់, សួរសំណួរឲ្យគេឆ្លើយ, ឬក៏ប្រាប់ឲ្យ Share ឬ Comment ដើម្បីបានរង្វាន់ជាដើម (យុទ្ធសាស្ត្រអ្នកលក់អនឡាញធំៗ) ។

៤/ Retention

Retention = Recapture Attention!

និយាយសាមញ្ញឲ្យស្រួលស្តាប់​ Retention សម្តៅដល់​ រយៈពេលដែលមនុស្សមើលវីដេអូអ្នក ។ Retention លើហ្វេសប៊ុកគិតជាភាគរយ តើគេមើលវីដេអូបានរយៈពេលប៉ុន្មាន % ។ មើលបានពាក់កណ្តាល? មើលដល់ចប់?

ជាទូទៅវីដេអូខ្លីៗនៅលើហ្វេសប៊ុក តែងតែមាន Retention ខ្ពស់ជាងវីដេអូវែង ព្រោះវីដេអូខ្លីៗគេអាចមើលដល់ចប់ អញ្ចឹង Algorithm ឲ្យតម្លៃលើវីដអូបែបនេះ ។

សេណារីយ៉ូ ១ ៖ Retention ខ្ពស់ដោយគេមើលដល់ចប់ ជាពិសេសមើលចប់ហើយបកមកមើលវីដេអូដដែលហ្នឹងម្តងទៀត
សេណារីយ៉ូ ២ ៖ Retention ខ្ពស់ដោយសារគេមើលវីដេអូនេះ ហើយបន្តទៅមើលវីដេអូផ្សេងទៀតលើផេករបស់យើង

៥- Interaction

ចំណុចចុងក្រោយក្នុងអត្ថបទ តែជាចំណុចចាប់ផ្តើមដំបូងដែលអ្នកគួរធ្វើពេលថតវីដអូគឺ Interaction ដែលគេហៅថា Hook ព្រោះថា ១ វីនាទីដំបូងគឺជាចំណុចចាប់ផ្តើម ថាតើគេអូសកាត់វីដេអូអ្នកហើយគេចូលមើលវីដេអូអ្នកឬអត់? បើ ១ វិនាទីដំបូង បរាជ័យ គ្រប់យ៉ាងស្មើសូន្យ ។

ក្នុងនោះដែរ សម្រាប់ម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែម ក៏អាចចូលរៀនក្នុងវគ្គសិក្សា 2+2 Course II “Master Social Media Marketing” ដែលមានមេរៀន ៤ ជំនាញ ជាមួយនឹងមេរៀន Update ដំណាក់ទី ២ ផងដែរ

2+2 Course “Master Social Media Marketing II” ដែលនឹងមេរៀន Update ដំណាក់កាលទី ២ ដែលមានមេរៀន ៤ ជំនាញដដែលតែកែទម្រង់ថ្មីបន្ថែម ។

2 + 2 COURSE II
“MASTER SOCIAL MEDIA MARKETING”

ចុះឈ្មោះឥឡូវនេះ $82 (តម្លៃស្តង់ដារ $99)

មាន Exclusive Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...