ចំណេះដឹងទីផ្សារអនឡាញ, អត្ថបទទូទៅ

Facebook បិទ ២០ លានអាខោន! ២ ចំណុចនេះដែលអ្នកធ្វើទីផ្សារអនឡាញរងផលប៉ះពាល់ខ្លាំង

Less than a minute to read

កាលពីខែ មិនា ២០២៦ មុននេះ Facebook ទើបតែបញ្ចេញរបាយការណ៍ខ្នាតធំលើការបិទអាខោនប្រមាណ ២០ លានអាខោនកាលពីចុងឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ ក្រោមហេតុផលទប់ស្កាត់អាខោនក្លែងក្លាយ អាខោនស្កេម (ឆរបោកអនឡាញ) និងអ្នកកូពីមាតិកា Content Creator ល្បីៗយកមកផុសបន្ត ។

ក្នុងចំណោម ២០ លានអាខោននោះ មានហេតុផល ២ ចំណុចធំៗដែលហ្វេសប៊ុកចាប់ទ្រង់ទ្រាយធំតែម្តង ៖

1/ Impersonation: មានន័យថា បន្លំធ្វើអ្នកល្បី ចម្ងងមាតិកាគេយកមកផុសឡើងវិញ រួមទាំងកាត់យកវីដេអូរបស់គេមកប្រើក្នុងវីដេអូរបស់អ្នកផងដែរ សូម្បីតែប្រើរូបភាពនិងវីដេអូប្រភេទ Stock Footage ក៏ជាប់ក្នុងគោលការណ៍នេះដែរ ។

2/ AI & Spam Account: ប្រភេទគណនីដែលគ្មានមុខមនុស្ស ប្រើ AI សុទ្ធ រួមជាមួយនឹងអាខោនដែលធ្វើសកម្មខុសប្រក្រតី ដូចជា ឆាតផ្ញើលីងឲ្យគេផ្តេសផ្តាស គណនីដែល Share មាតិកាចម្រុះ ផុសខុសគោលការណ៍ជាដើម ។

នៅក្រោមហេតុផល ២ នេះ អ្នកដែលផលិតមាតិកាធ្វើទីផ្សារ ឬប៊ូសលក់អនឡាញ ច្បាស់ជាប៉ះពាល់លើផេក និងអាខោនផ្ទាល់ខ្លួនផងដែរ ។

1/ Suspended Page: ដែលកាលពីខែមុននេះ ផេកនិងអាខោននៅស្រុកខ្មែរយើង ជួបបញ្ហានេះច្រើន ដោយសារ Facebook ប្រើ AI System ដើរចាប់ចល័ត អញ្ចឹងអាខោននិងផេកមួយចំនួន ដែលគ្មានធ្វើខុសអីសោះ ឬខុសតិចតួច ក៏ត្រូវជាប់ទៅក្នុងបញ្ជីខ្មៅផងដែរ ។

2/ បាត់ចំនួនអ្នក Follower ខ្លះ និង Boost តឹងជាងមុន: ដោយហេតុថា អាខោនដែលហ្វេសប៊ុករាប់ចូលជាប្រភេទ Spam Account នោះមិនចាំបាច់ទាល់តែធ្វើសកម្មភាពខុសប្រក្រតីទេ តែវាដោយទៅទាំងអាខោនដែលចូលចិត្ត Share ច្រើន និងអាខោនដែលបង្កើតឲ្យតែបានៗ ដូចជាអាខោនមនុស្សចាស់ អ្នកអត់សូវចេះប្រើបច្ចេកវិទ្យា (អាខោនបែបនេះ មានអ្នកប្រើនៅស្រុកខ្មែរយើងច្រើនណាស់ ដោយសារប្រជាជនយើងមិនសូវដឹងគោលការណ៍ប្រើបណ្តាញសង្គមទេ) ។

នេះជាចំណុចសំខាន់ដែលអ្នកផុសមាតិកាក្នុងផេក និងអ្នកប៊ូសផុសត្រូវប្រយ័ត្ន៖

1/ តំណាងចែកចាយ៖ ប្រសិនបើយកវីដេអូពីម្ចាស់ប្រេន មកផុសជាន់គ្នា អ្នកអាចនឹងមានបញ្ហា Suspended Page ក្រោមហេតុផល Impersonation

2/ អាខោន Admin៖ ហាម Share មាតិកាចម្រុះ និងគ្មានប្រភពច្បាស់លាស់ចូលទៅក្នុង Profile ដោយសារតែហ្វេសប៊ុកនឹងចាប់ទៅលើគោលការណ៍ Spam

3/ ជៀសវាងកាត់វីដេអូអ្នកផ្សេងមកប្រើក្នុងផេកច្រើនពេក ទោះបីវីដេអូនោះលាយបញ្ចូលគ្នាជាមួយវីដេអូ Original របស់យើងក៏ដោយ

4/ Boost ពេលនេះ មានបញ្ហា Ad Reject ច្រើនជាងពេលមុនៗ ទៅលើបញ្ហា មាតិកាខុសគោលការណ៍ ជាពិសេសផលិតផលជាប់ប្រេនល្បីៗ (Admin លក់ផលិតខ្លួនឯងផ្ទាល់ Boost ខ្លួនឯងផ្ទាល់ ឃើញថាជាប់ Reject រាល់ថ្ងៃតែម្តង ឲ្យតែផលិតផលល្បីៗ តែបើប្រភេទទូរស័ព្ទនិងរថយន្ត អត់់មានបញ្ហាជាប់ប្រេនទេ) ។ ដូចច្នោះ ពេលធ្វើមាតិកា Boost លក់ សូមកាត់បន្ថយនិយាយពីប្រេន និងសរសេរ Caption ដែលជាប់ឈ្មោះប្រេនល្បីៗ ជាពិសេសវិស័យ Fashion ។

5/ Boost ឥឡូវនេះ អាចតឹងបន្តិចនៅពេល Setup Boost ថ្មី : ប្រសិនបើជួបបញ្ហាទាំងអស់នេះ អ្នកអាចទុកឲ្យ Boost ដើរតាមសម្រួល ។ ស្របពេលគ្នានេះ អ្នកត្រូវបើក Campaign ចាស់ៗដែលធ្លាប់ដើរល្អ ឲ្យវាដើរម្តងទៀត ដើម្បីជួយដោះទ័លមួយគ្រា ទម្រាំ Boost Campaign ថ្មីដើរស្រួលវិញ ។

អញ្ចឹងទាក់ទងនឹងបញ្ហាដែល Facebook បិទអាខោននេះ មិនមែនជារឿងថ្មីទេ គ្រាន់តែម្តងនេះគេបិទទ្រង់ទ្រាយធំ ហើយបន្តបិទអាខោនដល់សព្វថ្ងៃនេះ ខណៈដែលពេលនេះហ្វេសប៊ុកកំពុងប្តូរគោលការណ៍ថ្មី មកលើកកម្ពស់ Original Content ។

ដូច្នោះ ការធ្វើទីផ្សារលើហ្វេសប៊ុកនាពេលខាងមុខនេះ នឹងត្រូវប្រកួតប្រជែងគ្នាខ្លាំងលើ Content Marketing ជាជាងបច្ចេកទេសនៃការ Boost សុទ្ធសាធ ។

ជាចុងក្រោយ ដូចដែលសព្វមួយដង Admin តែងតែមានវគ្គសិក្សាសម្រាប់ម្ចាស់អាជីវកម្ម​ ចង់សិក្សាបន្ថែមលើ ៤ ជំនាញធំៗដូចជា ៖

  • យុទ្ធសាស្ត្រផលិតមាតិកាធ្វើទីផ្សារ និងកសាងប្រេនឌីង
  • តិចនិកសរសេរអត្ថបជម្រុញការលក់ Copywriting
  • បច្ចេកទេស Boost Facebook
  • បច្ចេកទេស Boost TikTok

ម្ចាស់អាជីវកម្មអាចចូលរៀនក្នុងវគ្គសិក្សា 2+2 បាន ។

វគ្គសិក្សា 2+2 “Master Social Media Marketing”

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...