ចំណេះដឹងទីផ្សារអនឡាញ

ពូ “ចក់” លក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូបាន View តិចៗ តែទាក់ម៉ូយបានរាល់ថ្ងៃ​! តើពូចក់ធ្វើម៉េចខ្លះ?

Less than a minute to read

នេះជាសាច់រឿងរបស់ ពូ “ចក់” អ្នកលក់ទូរស័ព្ទនៅឃ្លាំងរំសេវ ធ្វើវីដេអូផុសម្តងៗ មិនសូវមាន View ច្រើនទេ មិនបាន 10K View ផង តែពូចក់ ទាក់ម៉ូយ ២-៣ នាក់មកទិញទូរស័ព្ទគាត់រាល់ថ្ងៃតាមរយៈវីដេអូរបស់គាត់ នេះមិនទាន់គិតពូចក់ ទាក់ម៉ូយពីកន្លែងផ្សេងៗ និងលក់បោះដុំទៅខេត្តផង ។

ផុសវីដេអូម្តង View មិនបាន 10K ផង មិនមែនមានន័យថា ពូចង់ មិនល្បីនោះទេ បើសាកសួរអ្នកដែលគាំទ្រ iPhone មួយទឹកតម្លៃទាបត្រឹម $500 ចុះក្រោម គេស្គាល់ពូចក់ស្ទើរគ្រប់គ្នា ។

ផ្ទុយមកវិញអ៉ីជីង គាត់ធ្វើវីដេអូល្បីផ្ទុះរាប់លាន View តែអត់មានឆាតសួររឿងគាត់លក់ផលិតផលសោះ បែរជាជួបតែអ្នកឆាតសួររឿងអត់ប្រយោជន៍ណានោះវិញ ។

តើពូចក់ ឃ្លាំងរំសេវ ធ្វើម៉េចទើបអាចទាក់ម៉ូយបានរាល់ថ្ងៃចេញពី វីដេអូកាក View របស់គាត់?

  • រៀងរាល់ថ្ងៃ ពូចក់តែធ្វើវីដេអូខ្លីៗផុសប្រចាំថ្ងៃ ធ្វើវីដែអូ ១ ផុស ២ ផ្លេតហ្វម។ ផុសទាំងហ្វេសប៊ុក និងតីកតុក ។
  • ពូចក់គាត់មិនខ្វល់ជាមួយ ប្រធានបទល្បី Trending ក្នុងបណ្តាញសង្គមអីទេ ពូចក់និយាយតែប្រធានបទណាដែលពាក់ព័ន្ធក្នុងវិស័យគាត់ប៉ុណ្ណោះ 
  • ជាជាងនិយាយវីដេអូឲ្យតែរួចពីមាត់ ដើម្បីបាន View ច្រើន ពូចក់ ធ្វើវីដេអូនិយាយរឿងមានប្រយោជន៍សម្រាប់អតិថិជនគោលដៅរបស់គាត់ ដូចជា៖ តិចនិកមើល iPhone មួយទឹក, របៀបបង្កើត iCloud, ធ្វើម៉េចកុំឲ្យពេញ iCloud, ពន្យល់ពីលេខកូដ iPhone, ប្រាប់តិចនិកប្រើ iPhone ផ្សេងៗ ។ វីដែអូបែបនេះ ពូចក់មិនធ្វើប្រចាំថ្ងៃទេ គាត់ធ្វើ ១ អាទិត្យ ២-៣ អីហ្នឹង ។
  • ពេល iPhone ផ្ទុះព័ត៌មានចេញថ្មីម្តងៗ ពូចក់ចាប់ Trending គេម្តងម្កាលយក View 1M ដែរ ព្រោះនៅក្នុងវិស័យរបស់គាត់ស្រាប់ ។
  • វីដេអូប្រចាំថ្ងៃ ពូចក់ថតស្រួលៗ និយាយពី iPhone មួយទឹកៗរបស់គាត់៖ Specs បែបនេះ បែបនោះ ពណ៌នេះ ពណ៌នោះ តម្លៃឡើងចុះយ៉ាងម៉េចខ្លះ នៅក្នុងរង្វង់ទីផ្សារ iPhone តម្លៃក្រោម $500 របស់គាត់ ។

ចុះពេលពូចក់គាំងគំនិត តើពូចក់ធ្វើម៉េច?

ក្នុងវិស័យស្មាតហ្វូននេះ មិនខ្វះគំនិតទេ ពូចក់អូសតែ TikTok ឬ YouTube Short ១០ នាទី ប្រធានបទថ្មីៗ​ ២-៣ ចាប់ផ្តើមផុសក្នុងខួរក្បាលពូចក់ភ្លាម ។

ពេលពូចក់ ធ្វើវីដេអូ ពូចក់មិនខ្វល់ថា Trending លើ Social Media ឥឡូវគេពេញនិយមនិយាយរបៀបញាប់ដូចឆ្កែអេសអីទេ ពូចក់និយាយតាមបែបធម្មជាតិរបស់គាត់ និយាយបណ្តើរក្អក់បណ្តើរ ផឹកកាហ្វេបណ្តើរ បែប Chill Chill ព្រោះពូចក់ ធ្វើជាខ្លួនឯង​ ជាជាងសម្តែងតាមគេដើម្បីបាន View ច្រើនដូចគេ ។

ឃើញទេ មាតិកាចំគោលដៅ + ផុសវីដេអូជាប្រចាំ + ការនិយាយបែបធម្មជាតិ វាបានបង្កើតជា លក្ខណៈសម្បត្តិ (Personality) ដែលពិសេសខុសពីអ្នកផ្សេង ធ្វើឲ្យមនុស្សមួយរង្វង់តូចដែលរកទិញ iPhone តម្លៃក្រោម $500 កើតជាហ្វេនពូចក់ដោយមិនដឹងខ្លួន អ្នកខ្លះខំឡើងពីខេត្តមកជួយទិញពូចក់ទៀតផង ព្រោះគេគាំទ្រពូចក់ពិតប្រាកដ គាំទ្រពូចក់ជាពូចក់ មិនមែនគ្រាន់តែមើលវីដអូហើយចុច Share ចោលទេ ។

របៀបដែលពូចក់ធ្វើនេះ មិនស្មុគស្មាញទេ តែពូចក់បានដើរតាម SMM Media Marketing Funnel មួយដែលមិនដែលផ្លាស់ប្តូរ ទោះបណ្តាញសង្គមដើរដល់ដំណាក់កាលណាក៏ដោយ ។

ម្ចាស់អាជីវកម្មចង់សិក្សា ៤ ជំនាញដើម្បីអនុវត្តន៍លើ SMM Funnel អាចចូលរៀនក្នុងវគ្គសិក្សា 2+2 “Master Social Media Marketing” 2026

វគ្គសិក្សា 2+2 “Master Social Media Marketing”

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ចំណេះដឹងទីផ្សារអនឡាញ

៧២ ម៉ោង ធ្វើតេស្ត Boost រកមាតិកាឈ្នះ គេធ្វើម៉េចខ្លះ

ស្តង់ដារក្នុងការធ្វើតេស្ត Facebook Ads (Boost) រកមាតិកាដែលទាក់ទាញអតិថិជនគោលដៅ ជាទូទៅគេប្រើពេល ៤៨-៧២​ ម៉ោង និង មាន ២ របៀប...

ចំណេះដឹងទីផ្សារអនឡាញ

មិនបាច់ប្រើកាមេរ៉ាថ្លៃ​ មានតែស្មាតហ្វូនក៏អាចធ្វើវីដេអូ Boost លក់បានដែរ​ ឲ្យតែមានចេះ ៣ ក្បាច់នេះ!

ធ្វើវីដេអូសម្រាប់ Boost លក់នាពេលបច្ចុប្បន្ននេះ ត្រូវការវីដេអូគុណភាពល្អ តែមិនត្រូវការថតចេញពីកាមេរ៉ាថ្លៃទេ ត្រឹមតែស្មាតហ្វូនមួយគឺគ្រប់គ្រាន់ក្នុងការផលិតវីដេអូទាញចំណាប់អារម្មណ៍ ។ អ្វីដែលសំខាន់ជាងឧបករណ៍គឺ យុទ្ធសាស្ត្រក្នុងការផលិតមាតិកាទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ។ នេះជា ៣...

ចំណេះដឹងទីផ្សារអនឡាញ

ខ្មែរពហិការផលិតផលសៀម! ម្ចាស់អាជីវកម្មត្រូវចាប់ឱកាសធ្វើរឿង ៣ នេះ បន្ទាន់!

ថៃកាន់តែឈ្លានពានខ្មែរ ប្រជាជនខ្មែរកាន់តែពហិការផលិតផលសៀម ដែលជាឱកាសមាសសម្រាប់ អាជីវកម្មខ្នាតតូចនិងកណ្តាល ដែលផលិតផលក្នុងស្រុក ផលិតផលខ្មែរ ប្រេនខ្មែរ ។ ក្នុងឱកាសមាសមួយនេះ ប្រសិនបើម្ចាស់អាជីវកម្មនៅបណ្តែតបណ្តោយយូរទៀត អាចនឹងថយសន្ទុះក្នុងការគាំទ្រផលិតខ្មែរ ។...