ចំណេះដឹងទីផ្សារអនឡាញ

ស្ថានភាពបែបនេះគួរប៊ូសផុសបែបណា?

Less than a minute to read

បញ្ហាថៃឈ្លានពានខ្មែរនៅតែបន្តអូសបន្លាយបន្តបន្ទាប់ ស្ថានភាពបច្ចុប្បន្ននេះ គ្រាន់តែបានធូរស្រាលបន្តិចប៉ុណ្ណោះ ខណៈដែលអ្នកលក់ដូរ ត្រូវគិតទាំងរឿងជាតិ គិតទាំងរឿងក្រពះ ចិញ្ចឹមគ្រួសារ ចិញ្ចឹមទាំងបុគ្គលិកទៀតផង ។

ចំពោះម្ចាស់អាជីវកម្មដែលត្រូវការប៊ូសផុសជាចាំបាច់ ស្ថានភាពបែបនេះ គួរប៊ូសផុសបែបណា?

ឆ្លើយតបទៅនឹងសំណួរនេះ យើងត្រូវបែងចែកអាជីវកម្មដែលកំពុងធ្វើទីផ្សារនិងផ្សាយលើបណ្តាញសង្គម ជា ២ ផ្នែកធំៗ ៖

១/ អាជីវកម្មលក់ទំនិញ

២/ អាជីវកម្មលក់ទំនុកចិត្ត

  • ទំនិញកំពុងត្រូវប៉ាន់ ដូចជា អាហារក្រៀម អាហារកំប៉ុង តង់ គ្រឿងអគ្គិសនីប្រើថ្ម និងរបស់ប្រើប្រចាំថ្ងៃ ច្បាស់ណាស់ អាចលក់បាន ដោយមិនបាច់ប៊ូស ឬប៊ូសបែបងាយៗ ប៊ូសយក Message ឲ្យគេឆាតមកទិញតែម្តង ។
  • ចំពោះទំនិញមិនសូវចាំបាច់ ច្បាស់ណាស់​ រៀងតឹងបន្តិច តែបើតាមបទពិសោធន៍ Admin កំពុងប៊ូសលក់ជាក់ស្តែង គឺនៅតែអាចលក់បានតិចតូច គ្រាន់រួចថ្លៃចំណាយប្រចាំថ្ងៃ ។

*ចំពោះអាជីវកម្មលក់ទំនិញ យើងត្រូវបែងចែកចេញជា ២ ទៀត គឺ ទំនិញកំពុងត្រូវប៉ាន់ និងទំនិញទូទៅ ។

នេះជាការអនុវត្តន៍ជាក់ស្តែង ៖ ចំពោះទំនិញប្រភេទនេះ យើងត្រូវការជម្រុញ Engagement ឲ្យច្រើនជាងធម្មតា (ឧ: ធម្មតាប៊ូស Engagement ១ ថ្ងៃ $5 -> ឥឡូវនេះគួរឡើង $10 ឲ្យវារុញផុសឡើង News Feed សិន) ។ បន្ទាប់មកយើងត្រូវការប៊ូស Message ឬ Sale Campaing ទៅជាមួយគ្នា (មានន័យថា ផុសមួយ ប៊ូស ២ Campaign ក្នុងពេលតែមួយ) ។

ចំណុចនេះ នៅពេលដែល Engagement ដើរច្រើនហើយ យើងអាចបន្ថយលុយពី Engagement យកមកថែមឲ្យ Message ឬ Sale Campaign វិញ ។

Pro Tips: ស្ថានភាពនេះ ប្រសិនបើយើងយកវីដេូចាស់ ដែលធ្លាប់ប៊ូសដើរហើយ យកមកប៊ូសបន្ត វាងាយស្រួលជាងប៊ូសវីដេអូថ្មី ។

**ចំពោះអាជីវកម្ម លក់ទំនិញចិត្ត រួមមាន សេវាកម្មផ្សេងៗ ផលិតផលមានតម្លៃខ្ពស់ ផលិតផលទាក់ទងនឹងសុខភាព សម្រស់ អចលនទ្រព្យជាដើម ។

អាជីវកម្មប្រភេទនេះ តាំងពីដើមមក គឺទាមទារ ធាតុផ្សំ ២ បញ្ចូលគ្នា ៖ ចំណាប់អារម្មណ៍​/Attention + ការផ្តល់ជូនដែលទាក់ទាញ/Value Offer ។

របៀបប៊ូសផុសសម្រាប់អាជីវកម្មបែបនេះ មិនមានការផ្លាស់ប្តូរទេ គឺ ប៊ូស Engagement ឲ្យគេស្គាល់អាជីវកម្មឬស្គាល់ម្ចាស់អាជីវកម្ម បន្ទាប់មកទើបប៊ូស Sale តាមក្រោយ ។

គ្រាន់តែពេលនេះ យល់ល្អ ម្ចាស់អាជីវកម្មខាងលើ គួរតែផ្តោតលើប៊ូស Enagement តែមួយមុខបានហើយ ដោយមិនបាច់ខ្ចះខ្ចាយលុយទៅប៊ូស Sale ទេ ។

នេះជាអ្វីដែលម្ចាស់អាជីវកម្មគួរធ្វើជំនួស ៖

  • ប្រសិនបើពីមុនមក មិនដែលធ្វើមាតិកាទូទៅទេ (សម្រុកតែធ្វើមាតិកាបែបប្រូម៉ូតឬផ្សាយពាណិជ្ជកម្ម) ពេលនេះ គួរបង្វែរមកធ្វើមាតិកាដែលផ្តល់គុណតម្លៃ ជាពិសេសគួរចេញមុខធ្វើមាតិកានិយាយរឿងប្រទេសជាតិដែលមានប្រយោជន៍ខ្លះ (មិនត្រូវការប៊ូស)
  • ចំពោះ មាតិកានិយាយពីអាជីវកម្ម គួរផ្តោតលើបែប Indirect Promotion ដូចជា បង្ហាញពីបញ្ហា ឲ្យដំណោះស្រាយ ជាដើម ។ អ្នកអាចឆ្លៀតនិយាយផលិតផលបន្តិចក្នុងមាតិកា ដូចដែលរាល់ដង Admin តែងតែបង្ហាញវគ្គសិក្សា 2+2 Course របស់ Think E-Marketing អញ្ចឹងដែរ ។ (បើចង់ប៊ូស អាចប៊ូស View បាន)
  • ចំពោះមាតិកានិយាយពី ផលិតផលឬសេវាកម្ម គួរតែនិយាយបែប Indirect Promotion ដូចលើកឡើងខាងលើ ដូចជា ណែនាំអតិថិជនឲ្យចេះរើសផលិត បង្ហាញពីរបៀបសន្សំសំចៃពេលទិញផលិតផល របៀបប្រើឲ្យមានប្រយោជន៍ជាដើម ។ (ដោយសារមាតិកានេះ ពាក់ព័ន្ធនឹងផលិតផល យើងអាចប៊ូស Engagement បន្ថែមបាន) ។
  • ចំពោះ Promotion ផ្សេងៗ ដែលត្រូវការប៊ូស Sale គួរតែទុកសិន ចាំពេលក្រោយ ក៏មិនទាន់ហួសពេលដែរ ។

ពេលនេះ ប្រសិនបើ Boost Sale មិនដើរ ម្ចាស់អាជីវកម្មអាចបន្ត Boost Engagement ដើម្បីកុំឲ្យស្ងាត់ ។

ក្នុងនោះដែរ ចំពោះម្ចាស់អាជីវកម្មដែលចង់សិក្សាបន្ថែម ក៏នៅតែអាចចូលរៀនវគ្គសិក្សា 2+2 “Master Social Media Marketing” របស់យើងដដែល ព្រោះថាវគ្គសិក្សាអនឡាញរបស់យើងមិនមានផលប៉ះពាល់ទេ អាចរៀនបានគ្រប់ពេល មិនត្រូវការមករៀនផ្ទាល់ រៀនហើយ ឆ្ងល់កន្លែងណា សួរ Admin ដោយផ្ទាល់បាន ។

មេរៀនមាន ២ ផ្នែក = ៤ ជំនាញ លើបច្ចេកទេសប៊ូស និងផលិតមាតិកា ។

2 + 2 COURSE II
“MASTER SOCIAL MEDIA MARKETING”

ចុះឈ្មោះឥឡូវនេះ $82 (តម្លៃស្តង់ដារ $99)

មាន Exclusive Support ៤ ខែពេញ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

បិទកុំមនុស្សដដែលឃើញ Ads លើហ្វេសប៊ុក កាន់តែងាយស្រួល! ព្រោះ Meta ចេញមុខងារថ្មីក្តៅៗ

Meta Ads ថែមមុខងារថ្មីមួយនេះ ងាយស្រួលបែងចែក Boost ឲ្យអ្នកចាស់ឃើញ ឬអ្នកថ្មីឃើញ ល្អសម្រាប់អ្នកអត់សូវចេះប្រើមុខងារ Advance Targeting ដែលនៅលើ Meta...

ចំណេះដឹងទីផ្សារអនឡាញ

មាតិកាល្អ វីដេអូមានអ្នកមើលច្រើន! តែលក់អត់បាន? នេះជាស្ពានដែលម្ចាស់ត្រូវតភ្ជាប់ដើម្បីលក់បាន

មាតិកាល្អហើយ ចំណែកឯវីដេអូយក Boost Post ក៏បាន View ឡើងច្រើន តែដល់ពេលមើលការលក់ បែរជាស្ងាត់ជ្រាប អ្នកឆាតដាច់ៗ តើមកពីបញ្ហា Boost...