អត្ថបទទូទៅ

AI Essential Prompt: តិចនិកសរសេរ Prompt តែមួយបន្ទាត់ តែបានលទ្ធផលល្អ!

1 min read

ការប្រើប្រាស់ AI នៅក្នុងការងារប្រចាំថ្ងៃ ឬការរកស៊ីបានក្លាយជា រឿងដែលមិនអាចខ្វះបាន ប៉ុន្តែបញ្ហាប្រឈមធំបំផុតសម្រាប់មនុស្សភាគច្រើន គឺការសរសេរ Prompt ឬបញ្ជាទៅកាន់ AI មិនដឹងថាត្រូវសរសេររបៀបណាទើបទទួលបានលទ្ធផលចំគោលដៅ។ បើសិនជាអ្នកកំពុងជួបបញ្ហានេះ ថែម Prompt តែ១ បន្ទាត់នេះចូល ដឹងតែជួយដោះស្រាយបញ្ហារបស់អ្នកភ្លាមៗ។

ជំហានទី ១ ៖ ប្រាប់ AI ពីគោលបំណងច្បាស់លាស់

មុននឹងចាប់ផ្តើមការងារ អ្នកត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ជាមុនសិនថា តើអ្នកចង់ឱ្យ AI ជួយធ្វើអ្វីឱ្យប្រាកដ។ ការប្រាប់ពីគោលបំណងចំៗ ជួយឱ្យ AI ដើរតួនាទីបានត្រឹមត្រូវទៅតាមបរិបទការងារឬអាជីវកម្មរបស់អ្នក។

Prompt គម្រូ៖

“Suggest content ideas for my business selling cupcake online (On Instagram & TikTok)”

ជំហានទី ២៖ ឱ្យ AI សួរសំណួរ ឬសម្ភាសន៍យើងវិញ

នេះជាចំណុចគន្លឹះ និងជា Prompt សំខាន់បំផុតដែលអ្នកត្រូវបន្ថែម។ ជាទូទៅ ប្រសិនបើអ្នកផ្តល់ព័ត៌មានទៅ AI តិចពេក វានឹងបង្កើតលទ្ធផលបែបស្មានៗ ឬទូទៅពេក មិនចំគោលបំណងដែលអ្នកចង់បានទេ ។ ដូច្នេះ អ្នកត្រូវបញ្ជាឱ្យ AI សម្ភាសន៍ឬសួរសំណួរអ្នក ដើម្បីប្រមូលទិន្នន័យបន្ថែម។

Prompt សំខាន់ដែលត្រូវដាក់៖

“Before we start, you need to ask me common questions. So you get more context from my business.”

ការបូកបញ្ចូលគ្នារវាង ជំហានទី ១ និង ជំហានទី ២៖

នៅពេលអ្នកយកជំហានទាំងពីរនេះមកបញ្ចូលគ្នា អ្នកនឹងទទួលបាន Prompt បែបសាច់ការមួយ ដូចខាងក្រោម ដូចអ្នកជំនាញសរសេរ Prompt អញ្ចឹង ៖

“Suggest content ideas for my business selling cupcake online (On Instagram & TikTok). Before we start, you need to ask me common questions. So you get more context from my business.”

នៅក្នុងជំហានទី ២ នេះ បន្ទាប់ពី AI សួរសំណួរមកកាន់អ្នក អ្នកទាំងអស់គ្នាត្រូវឆ្លើយតបទៅនឹងសំណួរទាំងនោះម្តងមួយសំណួរៗ ដោយការឆ្លើយខ្លីៗ និងចំៗ។ ការធ្វើបែបនេះ គឺដើម្បីផ្តល់ព័ត៌មានសំខាន់ៗ ទៅឱ្យ AI ធ្វើការសិក្សាលម្អិត និងស្វែងយល់ពីអាជីវកម្មរបស់អ្នកកាន់តែច្បាស់ មុននឹងវាបង្កើតគំនិតមាតិកាឱ្យ។

ជំហានទី ៣៖ ការកែតម្រូវលទ្ធផលឱ្យកាន់តែល្អ (Refine)

បន្ទាប់ពីទទួលបានគំនិត និងព័ត៌មានពី AI ហើយ អ្នកអាចធ្វើការកែតម្រូវ ឬប្រាប់ AI ពីចំណុចណាដែលយើងមិនត្រូវការ ឬគិតថាមិនត្រឹមត្រូវតាមចិត្តយើងចង់បាន ។

Prompt គម្រូសម្រាប់ការកែតម្រូវ៖

“Refine: Since I only create content with a smartphone. You need to suggest simple content concept where I can do it with a smartphone’s camera and edit in Capcut.”

ការធ្វើការជាមួយ AI ឱ្យមានប្រសិទ្ធភាព មិនមែនស្ថិតនៅលើការសរសេរវែងអន្លាយនោះទេ ប៉ុន្តែវាស្ថិតនៅលើការពន្យល់ AI ឲ្យយល់ពីអ្វីដែលយើងចង់បាន។ តាមរយៈការអនុវត្តតាមទាំង ៣ ជំហាននេះ ចាប់ពីការប្រាប់គោលបំណង ការឱ្យ AI សម្ភាសន៍ រហូតដល់ការកែតម្រូវលទ្ធផល អ្នកនឹងអាចបង្កើតលទ្ធផលការងារ ឬគំនិតល្អៗដែលចំគោលដៅ ១០០% សម្រាប់អាជីវកម្មរបស់អ្នក។

Follow Think E-Marketing ដើម្បីទទួលបាននូវចំណេះដឹង បច្ចេកវិទ្យា និងគន្លឹះទីផ្សារឌីជីថលថ្មីៗផ្សេងទៀតប្រចាំថ្ងៃ!

វគ្គសិក្សា 2+2 “Master Social Media Marketing”

Content Marketing | Copywriting | Personal Branding | AI Boosting

ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

អស់គំនិតផលិតមាតិកា! ៣ ជំហានប្រើ AI បម្លែងគំនិតមាតិកាអ្នកដទៃឱ្យក្លាយជារបស់ផ្ទាល់ខ្លួន 

ម្ចាស់អាជីវកម្ម (រួមទាំងអ្នកផលិតមាតិកា) តែងតែជួបវិបត្តិ “អស់គំនិតធ្វើមាតិកាថ្មី” រហូតសម្រេចចិត្ត Copy វីដេអូ ឬ មាតិកា ពីគេមកផុសទាំងដុំ ដែលធ្វើឱ្យ Page...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...

ចំណេះដឹងទីផ្សារអនឡាញ

ឱ្យ AI សរសេរ Script វីដេអូខ្លីចេញមកភ្លាវដូចប៊ីចេង? ៣ តិចនិកសរសេរ Prompt ឱ្យត្រូវតាម Style ផ្ទាល់ខ្លួន 

កំហុសធំបំផុតរបស់ម្ចាស់អាជីវកម្ម នៅពេលប្រើប្រាស់ AI មកជួយសរសេរ Script វីដេអូខ្លី គឺការបញ្ចូល Prompt បែបសាមញ្ញ គ្មានក្បាលកន្ទុយច្បាស់លាស់ ។ ឧទាហរណ៍...