ម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញភាគច្រើននៅកម្ពុជាតែងតែជួបប្រទះបញ្ហាដូចគ្នា៖ ផុសរូបថតផលិតផល បិទតម្លៃ ឬសរសេររៀបរាប់ពីគុណសម្បត្តិត្រង់ៗរាល់ថ្ងៃ តែលទ្ធផលដែលទទួលបានគឺ Reach ធ្លាក់ចុះ គ្មានអ្នក Like, Comment ឬ Share ហើយសូម្បីតែប៊ូសផុស (Boost Post) ក៏នៅតែមិនសូវមានអ្នកឆាតទិញដែរ។
ក្នុងសម័យកាលឌីជីថលនេះ អតិថិជនធុញទ្រាន់នឹងការឃើញពាណិជ្ជកម្មលក់ត្រង់ៗ (Hard Selling) ខ្លាំងណាស់។
អ្វីដែលគេចង់ឃើញ និងចំណាយពេលមើល គឺមាតិកាដែលមានសាច់រឿង (Storytelling) អាចដោះស្រាយបញ្ហា ឬផ្តល់ចំណេះដឹង និងស៊ីអារម្មណ៍ (Paint Point)។
ថ្ងៃនេះ Admin នឹងមកចែករំលែក ៣ តិចនិកក្នុងការប្រើប្រាស់ AI មកជួយគិត និងបង្កើត Content Storytelling យ៉ាងងាយស្រួល សម្រាប់ម្ចាស់អាជីវកម្មតូចៗ និងអ្នកលក់អនឡាញ ជាពិសេសការប្រើ AI បច្ចុប្បន្ននេះ អាចសរសេរជាភាសាខ្មែរបាន និយាយយល់គ្នាស្រួលតែម្តង មិនបាច់អង់គ្លេសតាប៉ែលតអីទេ ។
១/ ប្រើ AI បង្កើតសាច់រឿង “Behind the Scenes” ឬសាច់រឿងពិតនៃអាជីវកម្ម
អតិថិជនចូលចិត្តទិញផលិតផលពីមនុស្ស មិនមែនទិញពី Brand ដែលគ្មានវិញ្ញាណនោះទេ ព្រោះមនុស្សសម័យនេះ មុនទិញអីវ៉ាន់អនឡាញ តាមស៊ើបអាជីវកម្មហ្នឹងចង់ជ្រុះសក់ ។ ម្ចាស់អាជីវកម្មអាចប្រើ AI (ដូចជា ChatGPT, Google Gemini) ដើម្បីបង្កើតសាច់រឿង ដំណើរការផលិត ឬពីក្រោយខ្នងអាជីវកម្មរបស់អ្នក ទម្រាំបានផលិតផលនេះមកលក់ ។
- ឧទាហរណ៍ Prompt៖ “ជួយគិតគំនិត Content បែប Behind the Scenes ចំនួន ៣ ជាភាសាខ្មែរ សម្រាប់ហាងលក់ [ប្រភេទផលិតផល] ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើគុណភាព និងការវេចខ្ចប់ជូនអតិថិជន”។
២/ បង្កើតសាច់រឿង “Before & After” តាមរយៈ Pain Point របស់អតិថិជន
ជំនួសឱ្យការរៀបរាប់ពី មុខងារ របស់ផលិតផល អ្នកត្រូវនិយាយពីការផ្លាស់ប្តូរដែលអតិថិជនទទួលបានក្រោយប្រើប្រាស់។ AI អាចជួយអ្នកបង្កើតសេណារីយ៉ូ (Scenario) ជាក់ស្តែងដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់អតិថិជននៅកម្ពុជា ដើម្បីឲ្យគាត់មើលមាតិកាអ្នកទៅ ចាក់ដោយចំចំណុចរមាស់របស់គាត់ ។
- ឧទាហរណ៍ Prompt៖ “ជួយសរសេរ Script វីដេអូខ្លី ៦០ វិនាទី បង្ហាញពីបញ្ហា [បញ្ហាអតិថិជន] និងដំណោះស្រាយបន្ទាប់ពីប្រើប្រាស់ [ឈ្មោះផលិតផល] ដោយប្រើភាសានិយាយសាមញ្ញ ផ្ទាល់ៗ និងទាក់ទាញ”។
៣/ ប្រើ AI ជួយកែច្នៃ Caption ឱ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ
អត្ថបទ Caption ដែលវែងពេក ហើយគ្មានរចនាសម្ព័ន្ធច្បាស់លាស់ នឹងធ្វើឱ្យអ្នកមើលខ្ចិលអាន ។ សាកប្រើ AI ឱ្យរៀបចំ Caption តាមរចនាសម្ព័ន្ធ មានក្បាល មានកន្ទុយបែបនេះមើល ៖
- Hook៖ ឃ្លាបើកឆាក ១ បន្ទាត់ដែលធ្វើឱ្យគេចង់អានបន្ត
- Story៖ រៀបរាប់សាច់រឿងខ្លី ២-៣ បន្ទាត់ពីបញ្ហាជាក់ស្តែង
- Solution៖ ណែនាំផលិតផលរបស់អ្នកជាដំណោះស្រាយ
- CTA៖ ប្រាប់អតិថិជនឱ្យឆាតមក Page ឬ Telegram ដើម្បីទទួលបានការប្រឹក្សា
ជារួម…
ការធ្វើទីផ្សារអនឡាញនៅពេលនេះ មិនមែនគ្រាន់តែជាការ រអ៊ូរទាំរឿង Ads ថ្លៃនោះទេ តែវាជាការប្រកួតប្រជែងលើគំនិតបង្កើត Content! កាលណាអ្នកចេះប្រើប្រាស់ AI មកជួយបង្កើនល្បឿន និងគំនិតច្នៃប្រឌិតក្នុងការធ្វើ Storytelling នោះអាជីវកម្មរបស់អ្នកនឹងមានភាពខុសប្លែកពីគូប្រជែង និងទាក់ទាញម៉ូយថ្មីៗបាន។
🔥 ប្រសិនបើម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញចង់រៀនសូត្របច្ចេកទេសស៊ីជម្រៅ យុទ្ធសាស្ត្រផលិត Content Marketing, របៀបប្រើ AI ជំនួយការលក់, Facebook Ads AI និង TikTok Ads ឱ្យមានប្រសិទ្ធភាពខ្ពស់ អាចចុះឈ្មោះចូលរៀនក្នុងវគ្គសិក្សា 2+2 “MASTER SOCIAL MEDIA MARKETING” របស់ Think E-Marketing បាន ។
👉 ចុះឈ្មោះថ្ងៃនេះត្រឹមតែ $96 តែប៉ុណ្នោះ (ពីតម្លៃពេញ $129)
👉 មាន Exclusive Support ៥ ខែពេញ ជាមួយ Admin ផ្ទាល់
👉 មានវីដេអូមេរៀន 30+ អាចចូលមើលរៀនបាន ២៤ ម៉ោង មិនកំណត់ពេល!
វគ្គសិក្សា 2+2 “Master Social Media Marketing”
Content Marketing | Copywriting | Personal Branding | AI Boosting
ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ