ម្ចាស់អាជីវកម្ម ភាគច្រើននៅកម្ពុជាបច្ចុប្បន្នកំពុងជួបបញ្ហាដូចគ្នា៖ ចាយលុយ Boost Facebook Ads កាន់តែច្រើន តែយូរទៅអតិថិជនឆាតមកសួរតិចទៅៗ ហើយថ្លៃ Cost Per Message ក៏ឡើងថ្លៃខុសធម្មតា ព្រោះអ្នក Boost កាន់តែច្រើន អ្នកបោកក៏ច្រើន ធ្វើឲ្យអតិថិជនមុនឆាតទិញ ត្រូវគិតចង់ជ្រុះសក់ ។
តើមកពី Facebook Ads លែងមានប្រសិទ្ធភាព ឬមកពីយើងមិនទាន់ចេះប្រើប្រាស់យុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មចម្រុះ (Multi-Channel Ads Strategy) ក្នុងឆ្នាំ ២០២៦ នេះ?
ថ្ងៃនេះ Admin នឹងចែករំលែកតិចនិកសាមញ្ញៗដែលជួយដោះបញ្ហា Boost នាពេលបច្ចុប្បន្ន ក្នុងការផ្លាស់ប្តូរការលក់របស់អ្នកដោយប្រើ Meta AI Targeting រួមជាមួយ TikTok Spark Ads!
ហេតុអ្វី ម្ចាស់អាជីវកម្មគួរតែចាយពេលខ្លះវិនិយោគជាមួយ TikTok?
=> TikTok មិនមែនជាកន្លែងលក់ផលិតផលពិតមែន តែវាជាកន្លែងលក់អារម្មណ៍! TikTok ជាកន្លែងងាយស្រួលក្នុងការទាញចំណាប់អារម្មណ៍ វីដេអូខ្លីៗ ថតបែបធម្មជាតិៗ ចំណាយពេលតិច ភាគច្រើនស្រួលរក View ជា Facebook ។
ត្រង់ចំណុចនេះម្ចាស់អាជីវកម្ម អាចប្រើតីកតុកផលិតមាតិកាទូទៅ ឬនិយាយខ្លីៗពីបញ្ហា & ដំណោះស្រាយ ឬនិយាយពីមុខងារចម្រុះរបស់ផលិតផលសេវាកម្មក៏បាន ធ្វើម៉េចឲ្យមានវីដេអូលើ TikTok ។
ចំពោះការធ្វើទីផ្សារលើ TikTok តាមរយៈមាតិកា ចង់ចាយលុយក៏បាន ចង់បែបធម្មជាតិអត់ចាយលុយក៏បាន តែបើចង់ចំណេញពេល ត្រូវចាយលុយ ។
យុទ្ធសាស្ត្រគន្លឹះទាំង ៣ សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញ
១/ ឈប់កំណត់ Target តឹងពេកលើ Facebook
អ្នកប៊ូសផុសភាគច្រើនចូលចិត្តជ្រើសរើស Interest និង Demographic ច្រើនជាន់កគ្នាពេក ធ្វើឱ្យ Audience តូច ហើយថ្លៃ Ads ឡើងថ្លៃ។ ក្នុងឆ្នាំ ២០២៦ នេះ Meta AI មានសមត្ថភាពខ្ពស់ក្នុងការស្វែងរកអតិថិជនដែលត្រូវនឹង Content របស់អ្នក។ អ្វីដែលម្ចាស់អាជីវកម្មត្រូវធ្វើ គឺផលិត Content ឱ្យចំ Pain Point របស់អតិថិជន ហើយបើក Broad Audience ឬ Advantage+ Targeting ឱ្យ AI រត់ស្វែងរកមនុស្សដែលចាប់អារម្មណ៍ដោយស្វ័យប្រវត្តិ។
អញ្ចឹងការចាយលុយ Boost Post ពេលបច្ចុប្បន្ននេះ វាប្រៀបបាននឹងធ្វើតេស្ត Content បើធ្វើវីដេអូត្រូវ លក់បាន ធ្វើអត់ត្រូវលក់អត់បាន ។
២/ ទាញទំនុកចិត្តម៉ូយៗ ជាមួយ TikTok Spark Ads
អតិថិជនជំនាន់ Gen Z និង Millennial នៅកម្ពុជាចូលចិត្តមើលវីដេអូខ្លីៗបែបធម្មជាតិ (Authentic Video) ជាងវីដេអូពាណិជ្ជកម្មរៀបចំជ្រុលពេក ។ ការប្រើប្រាស់ TikTok Spark Ads អាចឱ្យអ្នក Boost វីដេអូចេញពី TikTok Account ផ្ទាល់ ឬពី Creator/KOLs ដែលបាន Review ផលិតផលរបស់អ្នកក៏បាន ។ និយាយឲ្យខ្លីគឺ Boost ឲ្យអាខោនអ្នកណាក៏បាន មិនបាច់មាន Admin ដូច Facebook ទេ អញ្ចឹងវាងាយស្រួលក្នុងការរៀបចំ Boost ។
ជាធម្មតា ចាយលុយ Boost លើ TikTok គេច្រើនតែ Boost View ព្រោះជួយឱ្យវីដេអូទទួលបាន View ច្រើន ថ្លៃ CPM ទាប និងទទួលបានការទុកចិត្ត (Trust) ភ្លាមៗពីអ្នកមើល។
៣/ យុទ្ធសាស្ត្ររួមបញ្ចូលគ្នា (Hybrid Ads Strategy)
“TikTok សម្រាប់ចាប់ចំណាប់អារម្មណ៍ + Facebook សម្រាប់លក់”
យុទ្ធសាស្ត្រដែលជោគជ័យបំផុតនៅកម្ពុជាពេលនេះ គឺប្រើ TikTok Ads ដើម្បីទាក់ទាញ Awareness & Organic Engagement ពីមនុស្សថ្មីៗដែលមិនទាន់ស្គាល់គ្នា ព្រោះថ្លៃ Ads នៅ TikTok ធូរថ្លៃជាង Facebook ។ បន្ទាប់មក មើលទិន្នន័យនិងមាតិកាជាក់ស្តែង ដើម្បីយកមកបង្កើតមាតិកាសម្រាប់លក់លើ Facebook Ads តាមរយៈ Direct Message ព្រោះអតិថិជនខ្មែរនៅតែទម្លាប់ឆាតទិញលើ Facebook Messenger និង Telegram លើកលែងតែ Direct Inbox ក្នុង TikTok ដែលយកសាច់ការបានតិចតូច ។
ជារួម…
ទីផ្សារឌីជីថលដើរលឿនណាស់! ប្រសិនបើម្ចាស់អាជីវកម្មនៅតែប្រើវិធីប៊ូសផុសចាស់ៗ អាងអី អាចតិចនិក Boost ស៊ីថោកអីគេនៅះ ច្បាស់ណាស់លុយពាណិជ្ជកម្មរបស់អ្នកនឹងត្រូវខាតបង់ជារៀងរាល់ថ្ងៃ។ ការយល់ដឹងពីបច្ចេកទេស AI Targeting និងការរៀបចំយុទ្ធសាស្ត្រ Hybrid Ads លើ Facebook និង TikTok គឺជាកូនសោសំខាន់ដើម្បីខិតទៅជិតអតិថិជន និងជួយរុញការលក់ ។
🔥 ប្រសិនបើម្ចាស់ចង់រៀនបច្ចេកទេសស៊ីជម្រៅ យុទ្ធសាស្ត្រផលិតមាតិកាទាក់ទាញ និងរបៀប Set Ads ឱ្យចំគោលដៅចំណេញថវិកា អាចចូលរៀនបានក្នុងវគ្គសិក្សា 2+2 “MASTER SOCIAL MEDIA MARKETING” របស់ Think E-Marketing!
👉 ទទួលបានការបង្រៀនតាំងពីមូលដ្ឋានគ្រឹះរហូតដល់កម្រិតខ្ពស់ (Facebook Ads AI, TikTok Ads, Content Strategy)
👉 មានវីដេអូមេរៀន 30+ អាចចូលមើលបាន ២៤ ម៉ោង មិនកំណត់ពេល
👉 ពិសេសបំផុត! មានការ Support និងប្រឹក្សាយោបល់ផ្ទាល់ខ្លួនពី Admin រយៈពេល ៥ ខែពេញ!
វគ្គសិក្សា 2+2 “Master Social Media Marketing”
Content Marketing | Copywriting | Personal Branding | AI Boosting
ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ