បច្ចុប្បន្ននេះ អ្នកលក់អនឡាញ និងម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជាកំពុងរអ៊ូរទាំអំពីតម្លៃ Boost Facebook ឡើងថ្លៃ តែលទ្ធផលលក់បានតិចជាងមុន អ្នកឆាតអត់សាច់ការ ជូនកាលញ៉ែអ្នកលក់ទៀត ។
បញ្ហាគឺមិនមែនមកពី Facebook លែងមានមនុស្សប្រើទេ (ព្រោះ Facebook នៅតែមានអ្នកប្រើប្រាស់ជាង ១១.៦ លាននាក់) តែមកពីកម្រិតប្រកួតប្រជែងខ្ពស់ និងការធ្វើមាតិកាដដែលៗ ធ្វើឲ្យអ្នកមើលរំលង Ads របស់អ្នក!
ងាកមក TikTok វិញមានអ្នកប្រើប្រាស់រហូតដល់ទៅជាង ៩.៩ លាននាក់នៅកម្ពុជា ហើយការធ្វើវីដេអូខ្លី Short-form Video កំពុងទាក់ទាញខ្លាំង ។ អ្វីដែលម្ចាស់អាជីវកម្មត្រូវធ្វើនៅពេលនេះ គឺមិនមែនរត់ចោល Facebook ទាំងស្រុងទេ តែគឺការប្រើប្រាស់ AI មកជួយផលិត មាតិកា ដើម្បីកាត់បន្ថយចំណាយ Boost ចោលនៅលើហ្វេសប៊ុក!
នេះជាយុទ្ធសាស្ត្រសាមញ្ញដែលម្ចាស់អាជីវកម្មគួរសាក
១/ ប្រើ AI សរសេរ Hook ៣ វិនាទីដំបូង
ចំណុចសំខាន់បំផុតលើ TikTok គឺ ២-៣ វិនាទីដំបូង! បើ Hook មិនទាក់ទាញ គេនឹងអូសចោលភ្លាម។ អ្នកអាចប្រើ AI (ដូចជា ChatGPT, Google Gemini) ឲ្យជួយគិត Hook ប្លែកៗ ១០ ប្រភេទផ្សេងគ្នា សម្រាប់ផលិតផលរបស់អ្នក មុនពេលថតវីដេអូ។
២/ ធ្វើមាតិកាបែបធម្មជាតិៗ (Authentic Content)
កុំធ្វើវីដេអូមើលទៅដូចការផ្សាយពាណិជ្ជកម្មពេក! មនុស្សលើ TikTok ចូលចិត្តមើលវីដេអូថតពីទូរស័ព្ទដៃធម្មតាៗ បង្ហាញពីការប្រើប្រាស់ជាក់ស្តែង Review ត្រង់ៗ ឬ Behind-the-scenes ព្រោះវាមើលទៅបែបធម្មជាតិ ពិតៗ ។
៣/ វៃយក TOP Funnel លើ TikTok ហើយចាំរុញទៅ Facebook
ផុសដេអូខ្លី ១៥-៣០ វិនាទី នៅលើតីកតុកជាប្រចាំ ដើម្បីទាញទាក់ទាញមនុស្សថ្មីៗ (Awareness) ហើយអូសគេមកកាន់ Facebook Page ឬ Messenger ដើម្បីបិទការលក់ និងប្រើយុទ្ធសាស្ត្រ Retargeting Marketing លើអ្នកដែលធ្លាប់ចាប់អារម្មណ៍ ។ ឧទាហរណ៍ : ទិញ ១ ថែម ១ សម្រាប់ Fan ដែលតាមដានវីដេអូនៅលើ TikTok ។
៤/ Sound On & Voice Over
កុំភ្លេចថា TikTok ជាកន្លែងដែលគេមើលជាមួយសម្លេង។ ការនិយាយផ្ទាល់ និយាយច្បាស់ៗ បែបធម្មជាតិៗ អត់មានប៉ារូ គួបផ្សំជាមួយ Trending Sound នឹងធ្វើឲ្យ Video Ads របស់អ្នកចាប់ View ច្រើនជាងមុន!
ជារួម ការធ្វើទីផ្សារអនឡាញនៅពេលនេះ តម្រូវឲ្យម្ចាស់អាជីវកម្មយល់ពីការបត់បែន និងការប្រើប្រាស់ AI ជួយសម្រួលការងារផលិតមាតិកា ដើម្បីកុំឲ្យខាតបង់ថវិកាចាយលើ Boost Post ដោយអត់ប្រយោជន៍។
សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញដែលចង់សិក្សាបន្ថែមអំពីយុទ្ធសាស្ត្រប៊ូសផុស + ការផលិតមាតិកា អាចចូលរៀនក្នុងវគ្គសិក្សា 2+2 Master Social Media Marketing។
វគ្គសិក្សា 2+2 “Master Social Media Marketing”
Content Marketing | Copywriting | Personal Branding | AI Boosting
ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ