កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ អាជីវកម្មរបស់អ្នកនឹងត្រូវពឹងផ្អែកទាំងស្រុងលើសំណាង ហើយនៅពេល Ads គាំង ការលក់ក៏ធ្លាក់ចុះដល់សូន្យភ្លាមៗ។ ថ្ងៃនេះ Admin នឹងមកចែករំលែករូបមន្តបែងចែកថវិកា ៧០/២០/១០ ដែលជាក្បួនគ្រប់គ្រងថវិកាផ្សព្វផ្សាយបែបអាជីព ។
១/ ៧០% សម្រាប់ទាញយកការលក់ និងប្រមូលអតិថិជនថ្មី
គោលបំណងនៃកញ្ចប់ថវិកានេះ គឺដើម្បីដើរតួជាក្បាលម៉ាស៊ីនរុញចំណូលលក់ផ្ទាល់ (Revenue Engine) សម្រាប់ស្រង់ដើម និងបង្កើតប្រាក់ចំណេញប្រចាំថ្ងៃ។
- ការអនុវត្តជាក់ស្តែង៖ យក ៧០% នៃថវិកាសរុប (ឧទាហរណ៍៖ $350 ក្នុងចំណោមថវិកា $500/ខែ) ទៅ Boost Campaign ដែលផ្តោតលើ Sales ឬ Messages Objective លើ Meta Ads ។
Pro Tips: មុនពេល Boost Sale/Message ដើម្បីលក់ Admin ណែនាំឲ្យ Boost Engagement ឲ្យឡើង Like, Share, Comment បន្តិចសិនដើម្បីទាញចំណាយអារម្មណ៍ អញ្ចឹងអាចដកថវិកាក្នុង $350 នោះ មក Boost Engagement បាន ។
- មាតិកាដែលត្រូវប្រើ៖ ប្រើប្រាស់វីដេអូខ្លីដែលមាន Hook ៣ វិនាទីដំបូងទាក់ទាញ, វីដេអូបង្ហាញពីដំណោះស្រាយបញ្ហារបស់អតិថិជន (Problem-Agitate-Solve), ឬ Poster ប្រូម៉ូសិនពិសេសដែលមាន Call to Action (CTA) ច្បាស់ៗ ដើម្បីជំរុញឱ្យអតិថិជនថ្មីៗសម្រេចចិត្តទិញភ្លាមៗ។
២/ ២០% សម្រាប់ទាក់ម៉ូយចាស់ និងអ្នកធ្លាប់ចាប់អារម្មណ៍ (Retargeting)
គោលបំណងនៃកញ្ចប់ ២០% នេះ គឺដើម្បីបង្កើនអត្រា Conversion និងការពារកុំឱ្យបោះចោលអនាគតម៉ូយរាប់ពាន់នាក់ដែលធ្លាប់ឆាតសួរតម្លៃ ឬចុច Like/Share តែមិនទាន់បានទិញ។
- ការអនុវត្តជាក់ស្តែង៖ យក ២០% នៃថវិកា (ឧទាហរណ៍៖ $100 ក្នុងចំណោម $500) ទៅបង្កើត Custom Audience លើ Meta Ads Manager តម្រង់ទៅកាន់មនុស្សដែលធ្លាប់ផ្ញើសារមកកាន់ Page ក្នុងរយៈពេល ៣០ ទៅ ៦០ ថ្ងៃ ឬអ្នកដែលធ្លាប់ចូលមើលវីដេអូរបស់អ្នកបាន ៥០% ឡើងទៅ ឬរើសយកអ្នកធ្លាប់ចុតឆាតមកផេករបស់អ្នក ។
- មាតិកាដែលត្រូវប្រើ៖ កុំប្រើមាតិកាលក់ដដែលៗ! សាកផ្លាស់ប្តូរមកប្រើប្រាស់វីដេអូ Review ជាក់ស្តែង (Social Proof), Feedback ពិតៗពីអតិថិជនចាស់, ការធានាគុណភាព (Warranty & Guarantee), ឬការផ្តល់ជូន ប្រូម៉ូសិនពិសេសសម្រាប់អ្នកដែលធ្លាប់ស្ទាក់ស្ទើរ ឱ្យគេត្រឡប់មកទិញវិញ។
៣/ ១០% សម្រាប់សាកល្បងគំនិតថ្មី
គោលបំណងនៃកញ្ចប់ ១០% នេះ គឺដើម្បីជាទុនបម្រុងការពារកុំឱ្យ Ads របស់អ្នកធ្លាក់ចុះនៅពេលមាតិកាចាស់លែងដំណើរការ (Ad Fatigue) និងរក្សាឈ្មោះប្រេនឲ្យគេចងចាំលើ Social Media ។
- ការអនុវត្តជាក់ស្តែង៖ យក ១០% ដែលនៅសល់ (ឧទាហរណ៍៖ $50 ក្នុងចំណោម $500) ទៅធ្វើតេស្តមាតិកាថ្មីៗតាមក្បួន 1/1/3, តេស្ត Hook ប្លែកៗ, សាកល្បងទម្រង់វីដេអូបែប Lifestyle / Behind the Scenes, ឬ Run Ads បង្កើនការយល់ដឹងពីផលិតផល ឬសេវាកម្មលើ TikTok និង Reels។
- អត្ថប្រយោជន៍៖ នៅពេលដែលអ្នករកឃើញមាតិកាថ្មីដែលផ្ទុះ ឬមាន Cost Per Message ធូរថ្លៃបំផុត (Winning Ad) អ្នកអាចទាញយកវីដេអូនោះមកដាក់ចូលក្នុងកញ្ចប់ ៧០% វិញភ្លាមៗ ដើម្បីរុញការលក់ឱ្យកាន់តែខ្លាំង។
ការចាយលុយ Boost ឱ្យចំណេញ និងមានប្រសិទ្ធភាពយូរអង្វែងក្នុងឆ្នាំ ២០២៦ មិនមែនស្ថិតនៅលើចំនួនលុយច្រើនឬតិចនោះទេ ប៉ុន្តែវាអាស្រ័យលើការគ្រប់គ្រង និងបែងចែកទិសដៅថវិកាឱ្យបានច្បាស់លាស់!
ប្រសិនបើម្ចាស់អាជីវកម្ម និងអ្នកលក់អនឡាញចង់ទទួលបានបច្ចេកទេសធ្វើទីផ្សារអនឡាញថ្មីៗ គំនិតបង្កើត Content Marketing យុទ្ធសាស្ត្រ Boost Ads និងគន្លឹះគ្រប់គ្រងថវិកាទីផ្សារឱ្យចំណេញ អាចចូលរៀនក្នុងវគ្គសិក្សា 2+2 “MASTER SOCIAL MEDIA MARKETING” របស់ Think E-Marketing បាន!
វគ្គសិក្សា 2+2 “Master Social Media Marketing”
Content Marketing | Copywriting | Personal Branding | AI Boosting
ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ