ការចាយលុយ Boost Post លើ Facebook Ads ដោយពឹងផ្អែកលើវីដេអូតែមួយគត់ ប្រៀបដូចជាការចាក់លុយចោលលើក្រដាសឆ្នោតតែមួយសន្លឹកអញ្ចឹងដែរ។ នៅពេលដែលវីដេអូនោះមិនត្រូវចិត្ត Meta AI ឬមិនទាក់ទាញអតិថិជន ថវិកាផ្សព្វផ្សាយរបស់អ្នកនឹងត្រូវខាតបង់ទទេៗ ដោយមិនទទួលបានអតិថិជនឆាតមកទិញឡើយ។ ថ្ងៃនេះ Admin នឹងមកចែករំលែកយុទ្ធសាស្ត្ររៀបចំ 1/1/3 ដែលជាក្បួនធ្វើ Boost វីដេអូ ៣ ប្រភេទក្នុងពេលតែមួយ ដើម្បីជួយឱ្យម្ចាស់អាជីវកម្មស្វែងរក Winning Content បានលឿន និងកាត់បន្ថយ Cost Per Message យ៉ាងមានប្រសិទ្ធភាព ។
ហេតុអ្វីប៊ូសម្តង ៣ វីដេអូក្នុង ពេលតែមួយ?
- ធ្វើតេស្តរកមាតិកាណាដែលទាក់ទាញអារម្មណ៍អតិថិជន ហើយយកមកបន្ថែមលុយ Boost Sale ដើម្បីលក់
- Boost ម្តង ៣ វីដេអូ ពេលខ្លះមិនមែនដើម្បីធ្វើតេស្តទេ តែដើម្បីឲ្យ ៣ វីដេអូនោះ ជួយរុញគ្នាទៅវិញទៅមក (Ads Funnel) ។ អតិថិជនឃើញវីដេអូទី ១ គ្រាន់តែស្គាល់ផេកអ្នក ឃើញវីដេអូ ២ គាត់ចាប់អារម្មណ៍តិចៗ ឃើញវីដេអូ ៣ គាត់ឆាតសួរតែម្តង ។
១/ អ្វីទៅជាក្បួនរៀបចំ ១/១/៣?
រចនាសម្ព័ន្ធ 1/1/3 គឺជាការរៀបចំ Campaign ផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Meta Ads Manager ដោយបែងចែកជា៖
- Campaign x១៖ កំណត់គោលដៅធំ (ឧទាហរណ៍៖ Boost Sales ឬ Engagement)
- Ad Set x១៖ កំណត់ក្រុមអតិថិជនគោលដៅ (Target Audience) ឬប្រើ Broad Audience / Advantage+ Targeting ។ យើងអាចចាយលុយក្នុង Ad Set ផ្ទាល់ដើម្បីឲ្យ AI ចែកលុយទៅ Ad Creative អូតូ ។
- Ad Creatives (Video Ads) x៣៖ ដាក់បញ្ចូលវីដេអូផ្សព្វផ្សាយចំនួន ៣ ដាច់ដោយឡែកពីគ្នា ដែលមាន Hook ឬសាច់វីដេអូខុសៗគ្នា ។
តាមរយៈទម្រង់នេះ Meta AI នឹងបែងចែកថវិកាទៅធ្វើតេស្តវីដេអូទាំង ៣ ដោយស្វ័យប្រវត្តិ ហើយរុញលុយទៅកាន់វីដេអូណាដែលទាក់ទាញអតិថិជនបានល្អបំផុត។
តើ ៣ វីដេអូនោះ គួរនិយាយពីអ្វីខ្លះ? 👇🏻មើលចំណុចទី ២ ដើម្បីយកទៅអនុវត្តន៍
២/ របៀបផលិតវីដេអូ ៣ ទម្រង់សម្រាប់ធ្វើតេស្តឱ្យមានប្រសិទ្ធភាព
ដើម្បីឱ្យការធ្វើតេស្តទទួលបានលទ្ធផលច្បាស់លាស់ ម្ចាស់អាជីវកម្មមិនបាច់ចាំបាច់ផលិតវីដេអូ ៣ ខុសគ្នាទាំងស្រុងពីសូន្យនោះទេ ព្រោះចំណាយពេលច្រើន ហើយអ្នកប្រើហ្វេសប៊ុកភាគច្រើនក៏មិនមើលដល់ចប់ដែរ ។ អ្នកគ្រាន់តែផ្លាស់ប្តូរ Hook ៣ វិនាទីដំបូងប៉ុណ្ណោះ ។
គម្រូជាក់ស្តែង (អាចធ្វើមាតិកាផ្សេងៗតាមតម្រូវការ)៖
- វីដេអូទី ១ (Problem-Based Hook)៖ បើកឆាកដោយការលើកយកបញ្ហាពិតប្រាកដរបស់អតិថិជនមកនិយាយ (ឧទាហរណ៍៖ “ធុញទ្រាន់នឹងបញ្ហាស្បែកមុខស្ងួតមែនទេ?”)
- វីដេអូទី ២ (Result/Visual Hook)៖ បើកឆាកដោយការបង្ហាញលទ្ធផល Before & After ឬបង្ហាញសកម្មភាពប្រើប្រាស់ផលិតផលជាក់ស្តែងភ្លាមៗ
- វីដេអូទី ៣ (Offer/Promotion Hook)៖ បើកឆាកដោយការផ្តល់ជូនប្រូម៉ូសិនពិសេសភ្លាមៗសម្រាប់អ្នកមើលវីដេអូនេះ
៣/ របៀបវិភាគទិន្នន័យ និងជ្រើសរើស Winning Video
បន្ទាប់ពី Boost Ads ចន្លោះពី ២៤ ទៅ ៤៨ ម៉ោង ជាមួយថវិកាសាកល្បង ($5 – $10/ថ្ងៃ) អ្នកត្រូវចូលទៅពិនិត្យទិន្នន័យក្នុង Meta Ads Manager ជាក់ស្តែង ។
វីធីសាស្ត្រទី ១ ៖ ប្រសិនបើចង់តេស្តមាតិកា
- បិទ (Turn Off)៖ វីដេអូណាដែលមាន Cost Per Message ថ្លៃ ឬគ្មានអតិថិជនឆាតមក (ប្រសិនបើ Boost Sale/Message) ឬមើលចំនួន Engagement ប្រើបើ Boost Engagement ។
- រក្សាទុក និង ឡើងលុយ (Scale Up)៖ វីដេអូណាដែលទទួលបានសារឆាតច្រើន និងមាន Cost Per Message ធូរថ្លៃបំផុត (Winning Video) ។ ប្រសិនបើ Boost Engagement ត្រូវយកវីដេអូណាដែលមាន Like, Share, Comment ច្រើន យកទៅ Boost Sale/Message បន្ត ។
វីធីសាស្ត្រទី ២ ៖ ប្រសិនបើចង់តេស្តមាតិកា
ប្រសិនបើវីដេអូទាំង ៣ សុទ្ធតែមានលទ្ធផលគ្រាន់បើដូចគ្នា មិនបាច់បិទ Ads អ្វីទាំងអស់ គឺគ្រាន់តែទុកឲ្យវាដើរឆ្លាស់គ្នា ដើម្បីឲ្យវាក្លាយជា Ad Funnel សម្រាប់អូសអតិថិជនពីដំណាក់កាល Awareness រហូតដល់ដំណាក់កាល Conversion ។
ការធ្វើទីផ្សារអនឡាញ និងប៊ូស Facebook Ads ឱ្យចំណេញថវិកាក្នុងឆ្នាំ ២០២៦ មិនមែនជាការអង្គុយពឹងដង្ហើមជាមួយវីដេអូតែមួយនោះទេ ប៉ុន្តែវាជាការយល់ដឹងពីក្បួនរៀបចំ Ads Testing ឱ្យបានត្រឹមត្រូវ! កាលណាអ្នកប្រើយុទ្ធសាស្ត្រ ១/១/៣ ក្នុងការធ្វើតេស្ត នោះអ្នកនឹងរកឃើញវីដេអូដែលល្អបានយ៉ាងរហ័ស ដោយមិនបាច់ចំណាយថវិកាខ្ជះខ្ជាយឡើយ។
ម្ចាស់អាជីវកម្មចង់រៀនបច្ចេកទេសធ្វើទីផ្សារអនឡាញថ្មីៗ យុទ្ធសាស្ត្រ Boost Ads និងគំនិតផលិត Content Marketing ជួយជម្រុញការលក់ កុំអាចសិក្សាបន្ថែមបានតាមរយៈវគ្គសិក្សា 2+2 Master Social Media Marketing 2026 ។
| ព័ត៌មានវគ្គសិក្សា | អត្ថប្រយោជន៍ និងការផ្តល់ជូន |
|---|---|
| តម្លៃពិសេស | ចុះឈ្មោះថ្ងៃនេះត្រឹមតែ $96 តែប៉ុណ្ណោះ (ពីតម្លៃពេញ $129) |
| ជំនួយបន្ថែម | មាន Exclusive Support ៥ ខែពេញ ជាមួយ Admin ផ្ទាល់ |
| មេរៀន | មានវីដេអូមេរៀន 30+ អាចចូលមើលរៀនបាន ២៤ ម៉ោង មិនកំណត់ពេល |
វគ្គសិក្សា 2+2 “Master Social Media Marketing”
Content Marketing | Copywriting | Personal Branding | AI Boosting
ចុះឈ្មោះឥឡូវនេះតម្លៃ $96 (តម្លៃពេញ $129) + Support ៥ ខែ